កម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយទៅតាមតំបន់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១១ខែឧភាឆ្នាំ២០២១នេះ។ក្នុងនោះតំបន់ភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប្រទេសវៀតណាមភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅច្រើន។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

ក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានជាពិសេសនៅបណ្តា ខេត្តតំបន់វាលទំនាបកណ្តាល៕

Share.