អាជ្ញាធរខេត្តកំពង់ធំ បានជូនដំណឹងអំពីការរកឃើញមនុស្សចំនួន១២នាក់បន្ថែមទៀតបាន ឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តនេះ។

ក្នុងចំណោមអ្នកឆ្លងសរុបនៅស្រុកស្ទោង១១នាក់ និងស្រុកបារាយណ៍ ម្នាក់។

រដ្ឋបាលខេត្តកំពង់ធំ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបានអំពាវនាវដល់ពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺដែលទើបត្រូវបានរកឃើញនេះ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។អ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ៕

Share.