Thursday, December 8 Login

តារា​សម្ដែង​ហូលីវូដ​ អ្នក​ស្រី​ Angelina Jolie បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​បង្អស់​ថា​ទិវា​អ្នក​ម្ដាយ​បាន​ធ្វើ​ឱ្យ​អ្នក​​ស្រី​រំជួល​អារម្មណ៍​យ៉ាង​ខ្លាំង​។

«ទិវា​នេះ​មាន​ន័យ​ណាស់​សម្រាប់​អ្នក​ម្ដាយ​គ្រប់​រូប ​ដូច្នេះ​សូមព្យាយាម​កុំ​ភ្លេច​ឱ្យ​សោះ​» នេះ​ជា​ពាក្យ​សម្ដី​មួយ​ដែល​ Jolie បាន​ប្រាប់​ទៅ​កាន់​ Extra ក្នុង​កំឡុង​ពេល​​អ្នក​ស្រី​ធ្វើ​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​​រឿង​ «Those Who Wish Me Dead»

Jolie និង កូនៗ​ទាំង ៦នាក់

អ្នក​ម្ដាយ​វ័យ​ ៤៥​ឆ្នាំ​ ដែល​មាន​កូន​ចំនួន​៦​នាក់​ក្នុង​បន្ទុក​មាន​ Maddox វ័យ​១៩​ឆ្នាំ​ Pax វ័យ​១៧​ឆ្នាំ​ Zahara វ័យ​១៦​ឆ្នាំ​ Shiloh វ័យ​១៤​ឆ្នាំ​ និង​កូន​ភ្លោះ​ Vivienne និង Knox វ័យ១២​ឆ្នាំ​ បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា​នៅ​ថ្ងៃ​សំរាក​កូន​ៗ​តែង​តែ​បបួល​គ្នា​ទៅ​លេង​សួន​កម្សាន្ត​។​

«កូន​ៗ​របស់​ខ្ញុំ​តែង​តែ​ធ្វើ​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​ទិវា​អ្នក​ម្ដាយ​។ អ្វី​ដែល​ធ្វើឱ្យ​ខ្ញុំ​រីករាយ​គឺ​ខ្ញុំ​មិន​បាន​ត្រៀម​អ្វី​ទាំង​អស់​ ​​អ្វី​ក៏​ខ្ញុំ​មិន​បាន​ធ្វើ​ដែរ។ ហើយ​កូន​ៗ​ខ្ញុំ​បាន​ធ្វើ​សកម្មភាព​រួម​គ្នា​​ណា​មួយ​​ដើម្បី​ Surprise ខ្ញុំ។ គ្រាន់​តែ​ដឹង​ថា​កូន​ៗ​រួម​គ្នា​គិត​និង​រួម​គ្នា​​ធ្វើ​អ្វី​មួយ​ឱ្យ​ខ្ញុំ​ ដោយ​សារ​​ពួក​គេ​គិត​ថា​នេះ​ជា​ទិវា​សំខាន់​មួយ​​ តែង​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ជា​​និច្ច​។​​​​»

អ្នក​ម្ដាយ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ៖ «ពួក​គេ​តែង​តែ​បង្អាប់​ថា​ធ្វើ​ឱ្យ​ខ្ញុំ​យំ​​លឿន ហើយ​ពួក​គេ​នឹង​នាំ​គ្នា​សើច​ថា​តើ​ថ្ងៃ​នោះ​ខ្ញុំ​យំ​ប៉ុន្មាន​ដង​ហើយ​ខ្ញុំ​ឆាប់​យំ​លឿន​ប៉ុន្មាន​…. អូ!​នោះ​ម៉ាក់​យំ​ហើយ​​​»

សូមចុចត្រង់នេះ៖ តារា​ហូលីវូដ​ប៉ុន្មាន​រូប​នេះ​​​ជាប់​ឈ្មោះ​ប្រើ​ចរិត​ឈ្លើយ​ដាក់​អ្នក​គាំទ្រ​!

កម្មវិធីសម្ពោធភាពយន្ត First They Kill My Father

Angelina Jolie និង​អតីត​ស្វាមី​លោក​ Brad Pitt បាន​បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍​និង​បាន​​ប្ដឹងផ្ដល់​ទាមទារ​​សិទ្ធិ​ចិញ្ចឹម​កូន​ៗ​ទាំង​៦​រូប​ ​ដោយ​រឿង​ក្ដីក្ដាំ​រវាង​តារា​ល្បី​កម្រិត​ពិភពលោក​​ទាំង​ពីរ​នេះ​មិន​ទាន់​រក​ទី​បញ្ចប់​បាន​នៅ​ឡើយ​ ហើយ​បន្ត​​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០១៦​រហូត​មក​ដល់​ឆ្នាំ​២០២១​នេះ​៕​​​​

Share.

Leave A Reply