ក្រុម​ជម្រើស​ជាតិ​ប៉េតង់ ផ្នែក​នារី របស់​កម្ពុជា ត្រូវ​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ ដើម្បី​ប្រកួត​ជើង​ឯក​ពិភពលោក នៅ​វេលា​ម៉ោង៦:៣៥ នាទី​ល្ងាច​ថ្ងៃ​អង្គារ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តាម​ច្រក​​អាកាសយន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា ធ្វើដំណើរ​ទៅ​ប្រកួត​លើក​នេះ​មាន លោក សុខ ម៉ុង ជា​គ្រូ​បង្វឹក, កីឡា​ការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា,​ស្រ៊ាង សុរ៉ាឃីម, ឃួន រ៉ារី។

ចំណែក​វិញ្ញាសា​​ប្រកួត​មាន
-ទី១ គឺ​ ៣នាក់​ទល់៣នាក់
-វិញ្ញាសា​ទី២ គឺ​ វាយយកពិន្ទុ

ការ​ប្រកួត​នៅ​ទីក្រុង Santa Susanna (Spain) រួម​មាន​៣​កម្រិត៖
ជើង​ឯកពិភពលោក​វិញ្ញាសាផ្នែកនារី (ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១)
ជើងឯកពិភពលោកវិញ្ញាសាផ្នែកយុវជន ( ចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១)
ជើងឯកពិភពផ្នែកបុរស (ចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១)

មុន​ចេញ​ទៅ​ប្រកួត​នេះ​កីឡា​ការិនី​កម្ពុជា ធ្លាប់​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​មាន៖
​១. អ៊ុក ស្រីមុំ ឈ្នះ​មេដាយ​៣០​គ្រឿង​ម្នាក់​ឯង ក្នុង​នោះ​មាស១២, ប្រាក់ ៤, សំរិទ្ធ ១៤
២. អ៊ុន ស្រីយ៉ា ឈ្នះ​មេដាយ​​១៣​គ្រឿង ក្នុង​នោះ​មាស ១,ប្រាក់៤ និង​សំរឹទ្ធ៨
៣. ស្រ៊ាង សុរ៉ាឃីម ឈ្នះ​មេដាយ​សរុប​១៣គ្រឿង ក្នុង​នោះ​មាស ៣, ប្រាក់​៤​និង​សំរឹទ្ធ៦
៤. ឃួន យ៉ារី ឈ្នះ​មេដាយ​​សរុប​៨ ក្នុង​នោះ​មាស ៣ ប្រាក់២ និង​សំរឹទ្ធ​៣

Telegram-Troryorng
Share.