អ្នកនាង ឆុំ​ វត្តី ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​អ្នក​ដឹកនាំ​វ័យ​ក្មេង​លោក ​រិទ្ធហួរ រក្សា កាល​ពី​ថ្ងៃ​ទី​៤​ ខែ​ឧសភា​ ​ឆ្នាំ​២០២០​ មក​ដល់​ថ្ងៃ​ទី៤​ ខែ​ឧសភា ឆ្នាំ​២០២១ ម្សិល​មិញ​នេះ​ គឺ​​គ្រប់​​ខួប​​ ១​ឆ្នាំ​ពេញ​ នៃ​​​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​ ជា​ពិសេស​គឺ​កាន់​តែ​ជិត​ដល់​ថ្ងៃ​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ជីវិត​​របស់​អ្នក​នាង​ផ្ទាល់​។

​ទោះ​ជា​ស្ថានភាព​ជំងឺ​កូវីដ​-១៩ តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​អ្នក​ទីក្រុង​ភ្នំពេញ​ត្រូវ​សម្ងំ​នៅ​ផ្ទះ​តែ​ក៏​មិន​អាច​រារាំង​​ភាព​ផ្អែមល្ហែម​រវាង​តារា​សម្ដែង​ ឆុំ​ វត្តី ​និង ​ស្វាមី ​បាន​ដែរ​ ទោះ​ជា​​រំលឹក​ខួប​អាពាហ៍ពិពាហ៍​គម្រប់​ខួប ​១​ឆ្នាំ ​នៅ​ក្នុង​ផ្ទះ​តែ​ពីរ​នាក់​ក្ដី​ តែ​តាម​រយៈ​រូប​ភាព​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ​បង្ហាញ​ឱ្យ​ឃើញ​ថា​អនាគត​អ្នក​ម្ដាយ​រូប​នេះ​កំពុង​តែ​មាន​សុភមង្គល​យ៉ាង​ខ្លាំង​។​

សូមចុចត្រង់នេះ៖ សួស ​វីហ្សា ​បែកកូន បែកប្ដី មួយរយៈធំទម្រាំ​បានវិល​​ជួប​ជុំ​គ្នា​សារ​ជា​ថ្មី​​វិញ​

អ្នក​នាង​ ឆុំ វត្តី ​មក​ដល់​ពេល​នេះ​​កំពុង​ពពោះ​​កូន​ដំបូង​​បាន​ចំនួន​ ៧​ខែ​ជាង​ហើយ​ ដូច្នេះ​នៅ​សល់​តែ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ​នៅ​ខែ​ កក្កដា​ខាង​មុខ​នេះ​ គឺ​ដល់​ថ្ងៃ​សំខាន់​បំផុត​មួយ​ទៀត​សម្រាប់ជីវិត​អ្នក​នាង ​ស្វាមី​ ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​សងខាង​ដែល​បានទន្ទឹងរងចាំ ​គឺការ​ទទួល​ស្វាគមន៍ និង ឃើញ​មុខ​​សមាជិក​ថ្មី​ជា កូន​ស្រី​តូច​ដ៏​ស្រស់​ស្អាត​​ម្នាក់​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​សារព័ត៌មាន​ត្រយង​សូម​ជូន​ពរ​ឱ្យ​អនាគតអ្នក​ម្ដាយ​ថ្មោងថ្មី​ ព្រមទាំងទារកក្នុងផ្ទៃមានសុខភាពល្អ​​ និង​ សូម​ជូនពរ ​ឱ្យ​គូស្នេហ៍​ទាំង​ពីរ​ស្រលាញ់​គ្នា​ ហើយ ​មាន​សុខ​សុភមង្គល​ក្នុង​ជីវិត​គូ​ជា​និរន្តរ៍​៕

Share.