ខ្សែបម្រើស្លាប Ricardinho រហស្សនាម (The Magician) ដែលជាម្ចាស់ជើងឯក Futsal ពិភពលោក (The UMBRO Futsal Awards) ៦សម័យកាលក្នុងឆ្នាំ 2010, 2014, 2015, 2016, 2017 និង 2018 ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្គាល់នៅយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាករវ័យ៣៦ឆ្នាំរូបនេះ បង្ហាញខ្លួនដំបូងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នលេងសរុប ១៦១ប្រកួត ដោយស៊ុតបញ្ចូលទី១៣៥គ្រាប់ ឈ្នះពានធំៗដូចជា៖ Futsal Mundialito 2007, UEFA Futsal Championship 2017 និង FIFA Futsal World Cup 2021។

Ricardinho បានថ្លែងថា៖ “វាគឺជាការសម្រេចចិត្តដ៏លំបាកបំផុតដែលខ្ញុំបានធ្វើនៅក្នុងអាជីពរបស់ខ្ញុំ”។ បន្ទាប់ពីប្រកាសចូលនិវត្តន៍ក្រុមជម្រើសជាតិព័រទុយហ្គាល់ គាត់នឹងបន្តលេងឲ្យក្លិប ACCS Paris ដែលជាក្លិបអាជីពនៅប្រទេសបារំាង។

Telegram-Troryorng

Share.