នៅថ្ងៃទី៥ ខែឧសភា នេះ អ្នកនាង ម៉ាក់ សែនសូនីតាហៅតូតា ដែលជាតារាសម្ដែងល្បីមួយរូបបានបង្ហោះរូបថតមួយសន្លឹកព្រមទាំងផ្ញើសំណេរទៅកាន់ឪពុកក្មេករបស់ខ្លួនថា៖ «ប៉ាក្មេកអើយ! កុំច្រណែនកូនអី»។



រូបថតមួយសន្លឹកដែលតារាសម្ដែងស្រីរូបនេះបង្ហោះនៅលើបណ្ដាញសង្គមព្រមទាំងផ្ដាំទៅកាន់លោកឪពុកក្មេក របស់ខ្លួនកុំឱ្យច្រណែននោះ គឺជារូបភាពទូរស័ព្ទដៃមួយគ្រឿង ដែលក្នុងអេក្រង់នៃទូរស័ព្ទនោះបង្ហាញរូបអ្នកនាងញញឹមយ៉ាងស្រស់អង្គុយជិតអ្នកម្ដាយក្មេកអ្នកនាងអង្គុយជាមួយគ្នា។



សូមចុចត្រង់នេះ៖ អ្នកនាង ម៉េង ពេជ្ជតា រំភើបខ្លាំងពេលទៅចាក់វ៉ាក់សាំង បានជួបមនុស្សពិសេសនៅទីនោះ!
តាមរយៈសំណេររបស់អ្នកនាង ម៉ាក់ សែនសូនីតាទូរស័ព្ទនោះគឺជាទូរស័ព្ទម្ដាយក្មេករបស់អ្នកនាង ហើយគាត់បានប្រើប្រាស់រូបអ្នកនាងនិងគាត់ ដាក់ជារូបភាព Background ទូរស័ព្ទ។ ក្នុងសំណេរនោះមានខ្លឹមសារទាំងស្រុងដូច្នេះថា ៖
«នៅពេលដែលយើងជាកូនប្រសារឃើញមានរូបយើងនៅលើអេក្រង់ទូរស័ព្ទរបស់ម្តាយក្មេកបែបនេះ។ ប៉ាក្មេកអើយ…កុំច្រណែនកូនអីណា៎»។



បន្ទាប់ពីអ្នកនាង តូតា បង្ហោះសំណេរបង្ហាញពីទំនាក់ទំនងជិតដិតរវាងអ្នកម្ដាយក្មេកនិងកូនប្រសាររួចមក ធ្វើឱ្យអ្នកគាំទ្រនិងមហាជនពោលសរសើរគ្រប់ៗគ្នា។
អ្នកនាង ម៉ាក់ សែនសូនីតានិងស្វាមីជាបុរសពោះម៉ាយឈ្មោះ ប៉ុល វីប៉ូរ ហៅនីត បានរៀបមង្គលការ កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០ ហើយទទួលបានចំណងដៃកូនប្រុសតូចមួយមានវ័យជាង៦ ខែ ជាចំណងដៃនៃអាពាហ៍ពិពាហ៍៕