ទីបំផុតការ​ប្រកួត​ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ជើង​ឯក​ថ្នាក់ជាតិ បានបញ្ចប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទាំង​ស្រុង​ល្ងាច​ថ្ងៃ​ពុធ ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ បន្ទាប់​ពី​៤​គូ​ចុង​ក្រោយ​បាន​រក​ឃើញ​អ្នក​ទទួល​បាន​ជ័យជម្នះ។​

លទ្ធផល​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​មាន៖
– អគ្គិសនីកម្ពុជា លត់ សមាគមបាល់ទាត់ ខ.ភ.ម យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ
– បឹងកេត ទម្លាក់ សូលទីឡូអង្គរ ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន​ខេមូឌា​អ៊ែរ​វេ​ 
– អង្គរថាយហ្គឺរ សងសឹក ខេត្តព្រៃវែង បានសម្រេចក្រោយយកឈ្នះក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន អេស.អ.យូ
– អាស៊ីអឺរ៉ុបយូណាយធីត ផ្ដួល គិរីវង់សុខសែនជ័យ យ៉ាងប្រផិតប្រផោយក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន គិរីវង់។

ខាងក្រោមនេះគឺវគ្គ៨ក្រុមចុងក្រោយដែលធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១៖
– វិសាខា ជួប អាស៊ីអឺរ៉ុបយូណាយធី
– ភ្នំពេញក្រោន ជួប អគ្គិសនីកម្ពុជា
– ព្រះខ័នរាជស្វាយរៀង ជួប អង្គរថាយហ្គឺរ
– ណាហ្គាវើលដ៍ ជួប បឹងកេត៕

Telegram-Troryorng
Share.