យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ Kevin Feige ដែល​ជា​អគ្គនាយក​របស់​ផលិតកម្ម​ Marvel Studiosដំបូង​ឡើយ​តួ​អង្គ​ Doctor Strange នឹង​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភាគ​ចុងក្រោយ​នៃ​រឿង​ Wanda ប៉ុន្តែ​ក្រុម​ការងារ​បាន​សម្រេច​ចិត្ត​​កាត់​ចោល​​ប្លង់​ Doctor Strange នៅ​ក្នុង​រឿង​ Wanda នោះ​ចោល​វិញ​។

ការ​ពិត​​តួ​អង្គ​ Doctor Strange (Benedict Cumberbatch) ត្រូវ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភាគ​​ចុង​ក្រោយ​នៃ​សាច់​រឿង​ដើម្បី​​​ធ្វើ​ឱ្យ​សាច់​រឿង​កាន់​តែ​ទាក់ទាញ​ ហើយ​ជា​ពិសេស​នោះ​ដើម្បី​ប្រូម៉ូត​ភាពយន្ត​ Doctor Strange នឹង​ត្រៀម​បញ្ចាំង​នា​ពេល​អនាគត​ផង​ដែរ​។ តែដោយ​ក្រុម​ផលិត​ពិភាក្សា​គ្នា​ហើយ​ យល់​ឃើញថា​ការ​បង្ហាញ​វត្តមាន​​កិត្តិយស​របស់​តួ​អង្គ​ Dr. Stephen Strange នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​បាត់​បង់​ការ​ផ្ដោត​ចំណាប់​អារម្មណ៍​លើ​តួអង្គ​ Wanda ( Elizabeth Olsen) និង​សាច់​រឿង​របស់​នាង​ទើប​សម្រេច​ចិត្ត​កាត់​ចោល​ប្លង់​របស់​ Doctor Strange ចេញ​តែ​ម្ដង​។


«មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​និយាយ​ថា​ បើ​បាន​ឃើញ​វត្តមាន​ Doctor Strange ពិត​ជា​អស្ចារ្យ​ណាស់​ តែ​​នឹង​ធ្វើ​ឱ្យ​ការ​ផ្ដោត​អារម្មណ៍​លើ​សាច់​រឿង​ Wanda ត្រូវ​ថយ​ចុះ​ ហើយ​នេះ​មិនមែន​ជា​អ្វី​ដែល​ក្រុម​ការងារ​ចង់​បាន​នោះ​ទេ។ យើង​មិន​ចង់​ធ្វើ​ឱ្យ​ចុង​បញ្ចប់​នៃ​សាច់​​រឿង​នេះ ក្លាយ​​ជា​ចំណុច​ថ្ពក់​ភ្ជាប់​ទៅ​កាន់​រឿងមួួ​យទៀត យើង​ចង់​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​រឿង ​Wanda ​តែ​មួយ​បាន​ហើយ​​​»។

ស្ដាប់​តាម​ការ​បញ្ជាក់​របស់​លោក​ Rolling Stone ការ​សម្រេច​ចិត្ត​កាត់​ចោល​ប្លង់​ Doctor Strange ពីរឿង​ Wanda Vision ធ្វើ​ឱ្យ​ក្រុម​ផលិត​ត្រូវ​សរសេរ​​សារជាថ្មីឡើង​វិញ​ នូវ​ចំណុច​សំខាន់ៗមួយ​ចំនួន ​ក្នុង​ភាពយន្ត​ Doctor Strange ​ដែល​​គ្រោង ​នឹង​បញ្ចាំង​នៅ​រោង​ភាពយន្ត​នា​ថ្ងៃ​ទី​២៥​ ខែ មីនា ឆ្នាំ​ ២០២២ ខាង​មុខ​នេះ​​។

Wanda Vision គឺ​ជា​ភាពយន្ត​ភាគ​ជា​ស៊េរី​ខ្នាត​ខ្លី​ ផលិត​ដោយ​ផលិតកម្ម Marvel Studios ​សម្ដែង​ដោយ​ Elizabeth Olsen មាន​ចំនួន​ ៩​ភាគ​ បញ្ចាំង​ជូន​ទស្សនា​នៅ​លើ​ Channel របស់​ Disney

Share.