ការ​វាយ​ប្រហារ​ទៅ​លើ​កញ្ញា​ Lalela Mswane នេះ​កើត​ឡើង​ នៅ​ខណៈ​ ​ដែល​ស្រីស្អាត​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រវាឡ​​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​​រូប​នេះ​ ត្រៀម​ខ្លួន​ទៅចូលរួម​ប្រកួត​នៅ​ប្រទេស​អ៊ីស្រាអែល​ នា​ខែ​ធ្នូ​ ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

ក្រុម​សម្ព័ន្ធ​មិត្ត​ប៉ាឡេស្ទីន​ថ្មីៗ​នេះ​ បាន​ចោទ​ប្រកាន់​ទៅ​កាន់​កញ្ញា​ Lalela Mswane ថាមិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ក្រុម​ប៉ាឡេស្ទីន​ ហើយ​បារម្ភ​តែ​ក្ដី​សុខ​ផ្ទាល់​ខ្លួន។

ក្រុម​សម្ព័ន្ធ​មិត្ត​​បាន​ធ្វើ​ការ​តវ៉ាប្រឆាំងតាម​រយៈ​ការ​បង្ហោះ​​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ ​ឱ្យ​មហាជន​ធ្វើ​ពហិការ​ចំពោះ​កម្មវិធី​ប្រកួតបវរកញ្ញា​ចក្រវាឡ​ ​និង ​បវរកញ្ញា​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ត្រូវ​បាន​ក្រុម​នោះ​និយាយ​ថា​ កញ្ញា​បាន​ Block ក្រុម​ខ្លួន​ ក៏​ដូច​ជា​សំឡេង​ទាម​ទារ​​ផ្សេងៗ​នៅ​លើ​ Platform ដ៏​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​មួយ​នេះ​។

ក្រុម​សម្ព័ន្ធ​បាន​លើក​ឡើង​ថា​៖ «ក្រោយ​ព្យាយាម​ទាក់ទង​ទៅ​កាន់​កញ្ញា​ Mswane ជាច្រើន​សប្ដាហ៍​​ក្នុង​នាម​​ក្រុម​ប៉ាឡេស្ទីន កញ្ញា​រូប​នេះ​បាន​ Block និង​ផ្ដាច់​​ការ​ទាក់ទង​គ្នា​​​។ ទង្វើ​នេះ​បាន​សបញ្ជាក់​ថា​ ប​វរកញ្ញា​អាហ្វ្រិក​ខាង​ត្បូង​មិន​ខ្វល់​ពី​ក្រុម​ប៉ាឡេស្ទីន ហើយ​បារម្ភ​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន​​​ប៉ុណ្ណោះ​»។

គួរ​ដឹងថា​ អង្គ​ភាព​ Miss Universe South Africa បាន​ប្រាប់​សារព័ត៌មាន​ TimesLIVE ឱ្យ​ដឹង​ថា​កម្មវិធី​ខ្លួន​មិន​មាន​ពាក់ព័ន្ធ​ នឹង      ​សង្គ្រា​ម​​សម្ដី​ផ្នែក​​នយោបាយ​នោះ​ទេ​ ហើយ​បាន​ស្នើ​ឱ្យ​សាធារណជន​រង់​​ទស្សនា​និង​គាំទ្រ​បវរកញ្ញា​អា​ហ្វ្រិក​ខាង​ត្បូង​នៅ​​លើ​​វេទិការ​ប្រកួត​អន្តរជាតិ​៕

Telegram-Troryorng
Share.