អ្នក​គាំទ្រ​របស់​ Yang Yang និង Dilraba តួ​ឯក​ប្រុស​ស្រី​រឿង​ «Are You My Glory» ញញឹម​បិទ​មាត់​មិន​ជិត​ជា​ថ្មី​ម្ដង​ទៀត​​ហើយ​ ក្រោយ​ញញឹម​រីក​ថ្លើម​ពេល​បាន​ទទួល​ដំណឹង​ថា​ដៃគូ​​ដ៏​ស័ក្ដិសម​មួយ​គូ​​នេះ​ត្រៀម​វិល​មក​ជួប​គ្នា​ជាថ្មី​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​បុរាណ​ដែល​នឹង​ត្រៀម​សម្ដែង​នៅ​ឆ្នាំ ​២០២១​ ខាង​មុខ​នេះ​។

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ល្អ​ជា​ថ្មី​ទៀត​ហើយ​ នៅ​ពេល​ដែល​ Tencent បាន​ធ្វើ​សេចក្ដី​រាយការ​ណ៍​ថា​ #YouAreMyGlory ជា​រឿង​ភាគ​ដែល​​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន​បំផុត​ និង​មាន​ចំនួន​ផលិតផល​ (Sponsor) ច្រើន​បំផុត​ក្នុង​ត្រីមាស​ទី៣ ប្រចាំ​ឆ្នាំ​២០២១​។

Tencent នៅ​ប្រកាស​ទៀតថា​ រឿង​ភាគ​នេះ​បាន​ក្លាយ​ជា​រឿង​ភាគ​ដែល​មាន​ចំនួន​ ឬក៏​​អត្រា​ទស្សនា​ខ្ពស់​បំផុត​នៅ​លើ​ Platform (ហ្លេតហ្វម​) ថែម​ទាំង​មាន​ចំនួន​ការ​យល់​ឃើញ​និង​ចំនួន​ចុច​ចូលចិត្ត​ (Like) ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​ ហើយ​រក​បាន​កម្រៃ​ រួម​ទាំង​ចំនួន​លក់​ខ្ពស់​​ជាង​គេ​បំផុត​បើ​យោង​តាម​ផ្នែក​​ហិរញ្ញវត្ថុ​បាន​រាយការណ៍​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ Tencent បាន​បង្ហាញ​ឱ្យ​គូថា​បុរស​សង្ហា និង​ស្រី​ស្អាត​មួយ​គូ​នេះ​ពេល​ចាប់​គូ​គ្នា​ហើយ​ ល្បីល្បាញ​ខ្លាំងណាស់​ សម​ជា​តួឯក​ប្រុស​ស្រី​តំណាង​ជាតិ​ ឬ​សម

Telegram-Troryorng
Share.