​គ្រោះ.​ថ្នាក់​ចរា.ចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឈ្មួល​បាន​បុ,ក​ពី​ក្រោយ​ពេញ​ទំ.ហឹង ទៅ​លើ​នារី​ម្នាក់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ក្រោយ​មក​ត្រូវ​បាន​គេ​ដឹង​ថា​នារី​រង​គ្រោះ​គឺជា​អតីត​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០២០ ឬ Top 10 Miss Universe Cambodia ឆ្នាំ​២០២០ ឈ្មោះ​កញ្ញា ប្រាសាទ​ ដាវិ ពាក់​ស្លាក​លេខ​១៦​ ក្នុង​ពេល​ប្រកួត​។

បន្ទាប់​ពី​ឧប្បត្តិហេតុ​នេះ​កើត​ឡើង​រថយន្ត​សង្គ្រោះ​បន្ទាន់​​ចំនួន​២បាន​ប្រញាប់​មក​ដឹក​ជនរង​គ្រោះ​ ហើយ​ទីបំផុត​កញ្ញា​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ដុក​ទៅ​ដាក់​នៅ​ក្នុង​ពេ.ទ្យ​រដ្ឋ​មួយ​។ ប៉ុន្តែ​ជនរងគ្រោះ​មិន​ត្រូវ​បាន​យក​ទៅ​ព្យាបាល​ភ្លាមៗ​នោះ​ទេ​ ដោយ​ទុក​ចោល​ និង​ ចំណាយ​ពេល​រហូត​ដល់​ទៅ​​៤​ម៉ោង​ដើម្បី​ស៊ើប​សួរ​រក​ដំណឹង​ពី​ក្រុម​គ្រួសារ​ ទាល់​តែ​រក​ឃើញ​អត្តសញ្ញាណ​​ទើប​បញ្ជូន​ កញ្ញា​ ប្រាសាទ​ ដាវិ​ ទៅ​កាន់​បន្ទប់​ស្កេន​។

បច្ចុប្បន្ន​ក្រុម​គ្រួសារ​របស់​កញ្ញា​បាន​ផ្ទេរ​កញ្ញា​ចេញ​ពី​​មន្ទីរពេ.ទ្យ​រដ្ឋ​មក​កាន់​មន្ទីរ​.ពេទ្យ​ឯកជន​មួយ​កន្លែង​ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ម្សិលមិញ​នេះ​ គ្រូ​ពេ.ទ្យ​បាន​ឱ្យ​ដឹង​ថា​កំណក​ឈា.ម​បាន​ហូរ​រាយ​.ប៉ាយ​ពេញ​ក្នុង​ខួរ​ក្បា​ល ដែល​បង្ក​ជា​ផលវិបាក​ដល់​ការ​វះ.កាត់​។ គ្រូ​ពេទ្យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​កម្រិត​ខួរ​ក្បាល​មនុស្ស​ប្រក្រតី​គឺ​១៥/១៥​ ប៉ុន្តែ​ពេល​នេះ​កញ្ញា​កំពុង​ស្ថិត​ក្នុង​ស្ថិតិ​ ១០/១៥ ប៉ុណ្ណោះ​។

ចំពោះ​បងប្អូន​សាធារណជន​ អ៊ុំ​ពូ​ មាមីង​ បងប្អូន​ដែល​ចង់​ចូលរួម​ជួយ​ដល់​ប្អូន​ស្រី​ឱ្យ​ឆ្លង​ផុ​ត​គ្រោះ​.ថ្នាក់​អាច​ចូលរួម​ជួយជា​ថវិការ​តាម​រយៈ​គណនី​ធនាគារ​ខាង​ក្រោម​៖

Account-holder name: PRASATH DAVINAccount number: 000 394 997

Telegram-Troryorng

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share.