ពិធីប្រគល់មេដាយជូនកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ ម្ចាស់ជើងឯកមេដាយមាសប៉េតង់ពិភពលោកជំនាន់ទី១៨ ផ្នែកនារីលើវិញ្ញាសា វាយយកពិន្ទុ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ(ការប្រកួតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១)។

គួរបញ្ជាក់ផងដែរថានេះជាឆ្នាំទី៥នៃការទទួលមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ សម្រាប់ប្រទេសកម្ពុជា ដែលមិនទាន់មានប្រទេសណាក្រៅពីកម្ពុជានៅលើពិភពលោកធ្វើបាននៅឡើយ។

​កីឡាការិនី​ អ៊ុក​ ស្រីមុំ​ ឈ្នះមេដាយមាស​លើ វិញ្ញាសារ ​“វាយយក​ពិន្ទុ​“​ ក្នុងការប្រកួត​ប៉េតង់​ជេីង​ឯកពិភពលោក​ The 2021 World Triplets and Precision shooting Championships​ នៅទីក្រុង Santa Susanna ប្រទេស​អេស៉្បាញ​ក្រោយ​ឈ្នះថៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​លទ្ធផល​ ៣៧ទល់២៩៕

Telegram-Troryorng

Share.