មីៗ​នេះ​ដោយ​សារ​មាន​ការ​ទាមទារ​ជា​ច្រើន​ចំពោះ​ករណី​បុគ្គល​ សោភ័ណ្ឌ កក្កដា ​ដែល​ជា​បុគ្គល​ម្នាក់​មាន​ឈ្មោះ​ល្បី​គួរ​សម​​លើ​បណ្ដាញ​សង្គម​ថា​បាន​​ប្រព្រឹត្ត​ខុស​ពី​វិធានការ​​សុខាភិបាល​ តែ​ហេតុ​អ្វី​បាន​ជា​​បុគ្គល​រូប​នេះ​មិន​ត្រូវ​ចាប់​ឱ្យ​ទទួល​ទោស​។​ ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​និង​ចម្ងល់​ចំពោះ​ករណី​ សោភ័ណ្ឌ កក្កដា ​ដែល​ជា​អតីត​អ្នក​ជំងឺ​កូវីដ​ដែរ​នោះ​ អនុគណៈកម្មការ​ស្រាវជ្រាវ​និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ជំងឺ​កូវីដ​-១៩ ​បាន​ធ្វើ​សេចក្ដី​ពន្យល់​យ៉ាង​លម្អិត​ដូច​ខាង​ក្រោម​៖​

☑️ ​ការ​ស្រាវជ្រាវ​

​ថ្ងៃ​ទី​០៩ ​ខែ​មីនា​ ​ឆ្នាំ​២០២១ ​ឈ្មោះ​ ​កក្កដា សោភ័ណ្ឌ ​បាន​ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ និង​មិន​បាន​ចាកចេញ​ពី​ខុនដូ​របស់​ខ្លួន​។​

✅​ ​ថ្ងៃ​ទី​១១ ​ខែ​មីនា​ ​ឆ្នាំ​២០២១​ ​ឈ្មោះ​ ​កក្កដា សោភ័ណ្ឌ ​បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ​ ដើម្បី​ចូលរួម​ពិធី​មង្គលការ​ ​និង​ស្នាក់​នៅ​ផ្ទះ​ការ​ចំនួន​ ​១​ ​យប់​។​

✅ ​ថ្ងៃ​ទី​១២​ ​ខែ​មីនា​ ​ឆ្នាំ​២០២១​ ​ឈ្មោះ​ ​កក្កដា​ ​សោភ័ណ្ឌ​ ​បាន​ចាកចេញ​ពី​តាកែវ​ ​នៅ​ម៉ោង​ប្រមាណ​ ​១២​៖​៣០​នាទី​ ​រួច​ហើយ​បន្ត​ទៅ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​នៅ​ម៉ោង​ប្រហែល​ ​១៤​៖​០០​នាទី​ ដើម្បី​យក​សំណាក​។​ ​បន្ទាប់​ពី​យក​សំណាក​រួច​ ​នៅ​ប្រហែល​ម៉ោង​ ​១៧​៖​០០​នាទី​ ​ក៏​បាន​ជិះ​ម៉ូតូ​កង់​​ ​៣​​ ត្រលប់​មក​ខុនដូ​វិញ​។​

✅ ​ថ្ងៃ​ទី​១៣​ ​និង​ ​១៤​ ​ខែ​មីនា​ ​ឆ្នាំ​២០២១​ ​ឈ្មោះ​ ​កក្កដា​ ​សោភ័ណ្ឌ​ ​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​ខុនដូ​របស់​ខ្លួន​ រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​ទី​ ​១៤​ ​ខែ​មីនា​ ​ឆ្នាំ​២០២១​ ​ទើប​ក្រុម​គ្រូពេទ្យ​ទាក់ទង​ទៅ​ប្រាប់​ថា​លទ្ធផល​ធ្វើ​តេស្ដ​ វិជ្ជមាន​មេរោគ​កូវីដ​១៩​ ​និង​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​។

☑️ ​ការ​ផ្ទៀងផ្ទាត់​ ​តាម​ទិន្និន័យ​ផែន​ទី​៖

✅ ​ថ្ងៃ​ទី​១១ ​ខែ​មីនា​ ​ឆ្នាំ​២០២១​ ​ឈ្មោះ​ ​កក្កដា សោភ័ណ្ឌ​ ​គឹ​បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ ​ទៅ​ខេត្ត​តាកែវ​ ដោយ​បាន​ទៅ​ដល់​ខេត្ត​តាកែវ​ ​នៅ​ម៉ោង​ ​១០​៖​៥៧​នាទី​។​

✅ ​ផ្ទះ​រៀប​ចំ​ពិធី​មង្គលការ​ ​គឺ​ស្ថិត​នៅ​ភូមិចា​ ​ឃុំ​រវាង​ ​ស្រុក​សំរោង​ ​ខេត្ត​តាកែវ​។​

យោង​តាម​លទ្ធ​ការ​ស្រាវជ្រាវ​​និង​ការ​ផ្ទៀងផ្ទាត់​ខាង​លើ​បាន​បង្ហាញ​ថា​បុគ្គល​ខាង​លើ​នេះ​ ពុំ​បាន​ល្មើស​នឹង​វិធាន​សុខាភិបាល​ទេ​ គឺ​គ្រាន់​តែ​ជា​ទង្វើ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​និង​ធ្វេសប្រហែស​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ លើ​ការ​ពាក់​ម៉ាស់​និង​រក្សា​គំលាត​ប៉ុណ្ណោះ​៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Share.