​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ម្ចាស់ជើងឯក Euro2016 បានរង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ស៊ែប៊ី ២-១ ធ្វើឲ្យ​បាត់បង់​ឱកាស​ឡើង​ស្វ័យប្រវត្តិ​ទៅ​ការ​ប្រកួត​ផ្លូវការ FIFA World Cup 2022 ពោលគឺនៅសល់​ត្រឹម​ឱកាស​ប្រជែង​វគ្គ Play-off ប៉ុណ្ណោះ។

ចំណែកឯក្រុមជម្រើសជាតិអុីតាលី ម្ចាស់ជើងឯក Euro2020 ភ្លាត់ស្នៀតស្មើ ០-០ ទល់នឹងក្រុមជម្រើសជាតិអ័​រ​ឡង់​ខាងជើង ធ្លាក់ចេញពីកំពូលតារាង បន្ទាប់ពី​ក្រុមជម្រើសជាតិ​ស្វ៊ីស បានយកឈ្នះ ​ក្រុមជម្រើសជាតិប៊ុលហ្គារី ក្នុងលទ្ធផល ៤-០ កក់កៅអីទៅលេង World Cup 2022 ប្រទេសកាតារ។

សម្រាប់​ការ​ប្រកួត​វគ្គ Play-off គឺ​យក​តែ៣ កៅអី​ប៉ុណ្ណោះ ក្នុង​ចំណោម​ក្រុម​ទាំង១២៖
– ក្រុមលេខ២ ចំនួន១០ក្រុម៖ ព័រទុយហ្គាល់, អុីតាលី, រុស្ស៊ី, ស៊ុយអែត, ប៉ូឡូញ, វេលស៍, ស្កុតឡែន, ម៉ាសេដូនី, អូទ្រីស និង​សាធារណរដ្ឋឆេក
– ខណ: ២ក្រុមទៀត​យក​ចេញ​ពី​ក្រុម​ល្អ​បំផុត​នៅ UEFA Nations League។

ចំពោះការចាប់​ឆ្នោត​សម្រាប់​ការ​ប្រកួត​វគ្គ Play-off នឹងធ្វើឡើងនៅ​ថ្ងៃ​ទី២៦ ​វិច្ឆិកា​ខាង​មុខនេះ​ ដោយ​បែងចែកជា៣ Pot (ក្នុង១ Pot មាន៤ក្រុម) សម្រាប់ក្រុមឈ្នះក្នុងពូលនីមួយៗមានសិទ្ធទៅលេង World Cup នៅកាតារ៕

Telegram-Troryorng
Share.