Steven Gerrard

ក្លិបបាល់ទាត់ Aston Villa ទទួលជ័យជម្នះជាលើកដំបូងក្រោមការដឹកនាំរបស់លោក Steven Gerrard លើក្រុម Brighton ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Villa Park នារាត្រីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីចាញ់៥ប្រកួតជាប់ៗគ្នាកន្លងមកនៃក្របខណ្ឌ Premier League ឈរលេខរៀងទី១៥ មាន១៣ពិន្ទុ គិតត្រឹមសប្តាហ៍ទី១២។

ខណ:ក្លិប Norwich ក្រោយតែងតាំងលោក Dean Smith ជាអ្នកចាត់ការថ្មីទទួលបាន៣ពិន្ទុបន្ថែម ក្រោយយកឈ្នះ Southampton ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Carrow Road ឡើងមកឈរលេខ១៩ មាន៨ពិន្ទុលើសក្រុម Newcastle របស់លោក Eddie Howe ចំនួន២ពិន្ទុ។

ចំណែកក្រុមអ្នកមានបុណ្យ FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi Hernandez ទទួលបានជ័យជំនះលើកដំបូងក្នុងជំនួប Catalunya Derby លើក្រុម Espanyol ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Camp Nou ឡើងទៅឈរលេខ៦ មាន២០ពិន្ទុ នៅក្នុងក្របខណ្ឌ Laliga សប្តាហ៍ទី១៣។

Dean Smith
Xavi Hernandez
Telegram-Troryorng
Share.