ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ កម្ពុជា បាននាំចេញចេកទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១៦ម៉ឺនតោន កើនឡើង៦៨.០៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

ចេកទាំងនោះត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាង១៤ម៉ឺនតោន ជប៉ុនជិត៣រយតោន     សឹង្ហបុរីជាង៤រយតោន  និងវៀតណាមជាង២ម៉ឺនតោន។

ការនាំចេញកើនឡើងនេះត្រូវបានលោក ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture លើកឡើងថា ពន្យល់ថា ដោយសារកម្ពុជាបានពង្រីកផ្ទៃដីដាំដុះ រក្សាលំនឹងនៃការផ្គត់ផ្គង់ចូលទីផ្សារ និងរក្សាបានលំនឹងតម្លៃថេរល្អ ព្រមទាំងគ្មានបញ្ហារាំងស្ទះ ក្នុងការដឹកជញ្ជូនសម្រាប់ការនាំចេញ។

បើតាមលោកនាយក្រុមហ៊ុនរូបនេះ ចេកនៅតែជាដំណាំដែលមានសក្តានុពលខ្ពស់សម្រាប់កម្ពុជា ដោយសារតែដំណាំនេះ មានផ្ទៃដីដុះនៅលើពិភពមិនច្រើននោះទេ ព្រោះតែវាជាដំណាំរើសអាកាសធាតុ និងដីសម្រាប់ដាំដុះ៕

អត្ថបទ៖ មនោស៊ីតា

កែសម្រួល៖ សំ នឿន

Share.