Tuesday, November 29 Login
Lee Yong-dae នៅខាងក្រោយ

កីឡាករ Lee Yong-dae ម្ចាស់​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​វាយសី របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ហើយ​​កំពុង​សម្រាក​ព្យាបាល​ខ្លួន​នៅ​ក្នុង​ផ្ទះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ Yonex ដែល​ជា​អ្នក​ឧបត្ថម្ភ​ដល់​កីឡាករ​វ័យ​​៣២​ឆ្នាំ​រូប​នេះ។

ប្រភព​បាន​បន្ត​ថា​ Lee Yong-dae បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​ពី​បាន​ញាំ​អាហារ​ជាមួយ​អ្នក​ដែល​រក​ឃើញ​ថា​មាន​ផ្ទុះ​ជំងឺ​នេះ។ យោង​តាម​សារព័ត៌មាន The Korea Heraldបុរស​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជមាន​ មុន​ពេល​ធ្វើ​ចត្តាឡឺស័ក។ រូប​គេ​មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ឡើយ ហើយ​បាន​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ តែ​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន។

សមាជិក​ក្រុម​ជម្រើស​ជាតិ​វាយសី កូរ៉េខាងត្បូង ដែល​មាន​សកម្មភាព​កៀក​និង​ស្និត​នឹង Lee ត្រូវ​បាន​ធ្វើតេស្ត​ថា​អវិជ្ជមាន​ទាំង​អស់ តែ​ពេល​នេះ​សុទ្ធ​តែ​ធ្វើ​ចត្តាឡឺស័ក​គ្រប់ៗគ្នា។

អត្ថពាក់ព័ន្ធកីឡាវាយសី៖មុន​ស៊ីហ្គេម​មក​ដល់ ថៃ និង​ម៉ាឡេស៊ី បង្ហាញ​ភាព​ខ្លាំង​រៀង​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​វាយ​សី​​កម្រិត​ពិភពលោក​​នៅ​អង់គ្លេស

លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំពោះ​កីឡាករ Lee Yong-dae នឹង​ធ្វើ​ឱ្យ​រូប​គេ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៦ ដល់​២៣ ខែ​ឧសភា ខាង​មុខ​ផង​ដែរ។ តាម​ពិត​ក្រោយ​ចប់​ការ​ប្រកួត​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល ឆ្នាំ​២០១៦ រូប​គេបាន​ប្រកាស​ថា​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​វាយ​សី ទៅ​ហើយ​ ប៉ុន្តែ​នៅ​២ឆ្នាំ​ក្រោយ​មក​រូប​គេ​បាន​ត្រឡប់​ចូល​ក្រុម​ជម្រើស​ជាតិ​វិញ ដែល​បច្ចុប្បន្ន​រូប​គេ​ឈរ​ចំណាត់​ថ្នាក់​លេខ​៣២​ពិភពលោក​ផ្នែក​វាយគូ​បុរស ខណៈ​ការ​បង្ហាញ​ខ្លួន​ចុងក្រោយ​គឺ​នៅ​ក្នុងBadminton World Federation World Tour ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ កាល​ពី​ខែ​មករា កន្លង​ទៅ។

កីឡាករ Lee Yong-dae ធ្លាប់​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន ហើយ​ក្នុង​នោះ​ធ្លាប់​ឈ្នះ​មេដាយ​មាស​កីឡា​អូឡាំពិក​ឆ្នាំ​២០០៨ នៅ​ប្រទេស​ចិន ផ្នែក​វាយ​គូ​បុរស និង​មេដាយ​សំរឹទ្ធ​ឆ្នាំ​២០១២ នៅ​ប្រទេស​អង់គ្លេស ផង​ដែរ៕

Share.

Leave A Reply