ក្លិប​បាល់ទាត់ F.C. Chanthabouly (ប្តូរ​ឈ្មោះ​ពី Lao Toyota F.C) ជា​ក្លិប​តែ​មួយ​គត់​របស់​លីគ​កំពូល​ឡាវ Lao Premier Leagueទទួល​បាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2021 តែ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ ខណៈ​ក្រុម​នេះ​បាន​ប្រកាស​នៅ​​ម៉ោង​៤រសៀល​ថ្ងៃ​ពុធ ទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា​ ក្លិប​មិន​ប្រាកដ​ពី​ទីកន្លែង​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ​នេះ។

*ព័ត៌មាន​ពី​បាល់ទាត់​របស់​ប្រទេស​ឡាវ សូម​ចុចអាន​ទីនេះ…

ដំបូង​ប្រកួត​ក្នុង​វគ្គ​ជម្រុះ AFC Cup នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​នៃ​​កូវីដ-១៩ ធ្វើ​ឱ្យ​ការ​ប្រកួត​ត្រូវ​លើក​ទី​ថ្ងៃ​ទី​២០ ខែ​មិថុនា វិញ ដោយ​ក្លិប​រំពឹង​ថា​ការ​ប្រកួត​នឹង​​ធ្វើ​ឡើង​នៅ Laos National Stadium ក្នុង​រដ្ឋធានី​វៀងច័ន្ទន៍ វេលា​ម៉ោង​៤រសៀល។ តែ​ពេល​នេះ​រដ្ឋាភិបាល​របស់​ខ្លូន​បាន​ប្រកាស​បន្ត​ធ្វើការ​បិទខ្ទប់​ប្រទេស​​១៥​ថ្ងៃ​ទៀត គឺ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១។ នៅ​ពេល​នោះ​ក្លិប​នៅ​តែ​អាច​រៀបចំ​រៀបចំ​ការ​ប្រកួត​បាន​ដែរ តែ​ក្លិប​នៅ​តែ​មិន​ច្បាស់​ថា​ស្ថានភាព​ក្រោយ​បញ្ចប់​បិទខ្ទប់​រួច​ស្ថានភាព​ប្រទេស​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

​ក្រុម​ F.C. Chanthabouly ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម Kasuka របស់​លីគ​កំពូល​ប្រ៊ុយណេ នៅ​ខែ​មិថុនា ខាង​មុខ ហើយ​ក្រុម​ដែល​ឈ្នះ​ក្នុង​ប្រកួត​នេះ​នឹង​ឡើង​ទៅ​ចូលរួម​ក្នុង​ពូល G ​​ដែល​មាន​ក្រុម Hanoi របស់​វៀតណាម ក្រុម Bali United របស់​ឥណ្ឌូណេស៊ី និង​ក្រុម​បឹងកេត របស់​កម្ពុជា៕

*ព័ត៌មាន​បាល់ទាត់​តំបន់​អាស៊ាន​ជា​ច្រើន​ សូមចុចអាន​នៅ​ទីនេះ…

Share.