ជា​រឿយៗ អ្នក​នាង​ ទូច​ ស្រីល័ក្ខ​ ក្រោយ​បែកបាក់​ស្នេហា​និង​លែងលះជាមួយ​នឹង​អតីត​ស្វាមី​ជា​ជន​បរទេស តែងតែ​រង​នូវ​ព័ត៌មាន​អាស្រូវ​ស្នេហា​ប្រុសស្រី​ក៏ដូច​ជា​ការ​ចោទ​ប្រកាន់​ពី​អតីតស្វាមី​ ប៉ុន្តែ​តារា​សម្បូរ​បញ្ហា​រូប​នេះ​នៅ​តែ​អាច​ឆ្លង​ផុត​​រឿងរ៉ាវ​អាក្រក់​ៗ​ក្នុង​ជីវិត​ហើយ​បន្ត​រស់​នៅ​ដោយ​ក្ដី​សុខ​និង​សុភមង្គល​។ តើ​ប្រិយមិត្ត​អ្នក​អាន​មាន​ដឹង​ទេ​ថា​ តារា​ស្រី​ជា​អ្នក​ម្ដាយ​រូប​នេះ​ មាន​វិធីសាស្ត្រ​បែបណា​មក​អប់រំ​និង​គ្រប់​គ្រង​ចិត្ត​ខ្លួន​​ឯង​ ពេល​ជួប​ឧបសគ្គ​ក្នុង​ជីវិត​ម្ដងៗ​?

នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​ ឆ្នាំ២០២១​ អ្នក​នាង​ ទូច ស្រីល័ក្ខ​ បាន​ចេញ​មក​ចែក​រំលែក​ចំណុច​សំខាន់​ៗ​ចំនួន​៦​ ដែល​សុទ្ធសឹង​ជា​យុទ្ធ​សាស្ត្រ​ដោះ​ស្រាយ​វិបត្តិ​​ងាយៗ​ធ្វើ​ឱ្យ​អ្នក​នាង​មាន​តែ​ស្នាម​ញញឹម​ក្នុង​ជីវិតតាម​រយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖

១ រឿងចាស់ជាមេរៀនជីវិត អញ្ជឹងកុំអេាយជីវិតជួប នឹង ដូចដានចាស់
២ រៀនដេាះលែង ហេីយរៀនលែងដៃ បេីអ្នកមិនដេាះលែងទេ នេាះហេីយ អ្នកខ្លួនឯង នឹង ជួបរឿងដដែរគ្មានថ្ងៃនឹងជួបសុខនឹងជីវិតថ្មីបានជាដាច់ខាត
៣ អ្នកប្រឹង អ្នកលេះបង់ អ្នកធ្វេីគ្រប់យ៉ាង គឺដេាយសារតែពាក្យមួយថា សុភមង្គល តែបេីគេមិនផ្តល់សុភមង្គលអេាយ ត្រូវតែដេីរចេញពីកន្លែងហ្នឹង ៤ ឈឺថ្ងៃនឹងវាគ្រាន់បេីឈឺគ្រាំអស់មួយជីវិត
៥ បេីរស់នៅគ្រាន់តែល្អមេីល នេាះ វាគ្មានថ្ងៃល្អសុខនេាះទេ
៦ ការខឹងឆេវឆាវ រស់នៅជាមួយគុំនុំ សួរថា ជីវិតជួបសុខទេ 👈
រៀនទំលាក់ចេាល ហេីយ ញញឹមជាមួយនឹងអ្វីដែរមានតំលៃសំរាប់យេីងខ្លួនឯងនៅថ្ងៃបន្ទាប់

Telegram-Troryorng
Share.