រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឌី ខេ អេស អេច (ខេមបូឌា) និង គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថហ្សូអេលីហ្វ ហ្វាម៉ា អេល ធី ឌី ដោយសារប្រតិករ ទាំងពីរនេះ នាំចូលនិងចែកចាឧបករណ៍តេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩នៅកម្ពុជា។

ការអនុញ្ញាតនេះធ្វើឡើង បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងវាយតំលៃរបស់មន្ទីរពិសោធន៍ នៃវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងសុខាភិបាលបានកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន៕

Share.