ពិធី​បើកសម្ពោធ​មហោស្រព​វប្បធម៌​អាស៊ី និង​អឺរ៉ុប២០២១ បាន​ប្រព្រឹត្តិ​ឡើង​នា​បរិវេណ​រោងភាពយន្ដ Major Cineplex AEON I នៅពេលថ្មីៗនេះ។ កម្ម​វ​ធី​មហោស្រព​វប្បធម៌​រវាង​ទ្វីប​ទាំង២នេះ បាន​នាំ​ភាពយន្ដ​ខ្នាត​ធំ​ចំនួន៤រឿង​មកចាក់​បញ្ចាំង​ឡើងវិញ ដើម្បីឱ្យ​មហាជន​បាន​ទស្សនា​ជាថ្មី​ម្ដងទៀត។

ភាពយន្ដ​ទាំងអស់​ត្រៀម​បញ្ចាំង​នៅលើ​ផ្ទាំងសំពត់ស គឺ​សុទ្ធសឹង​ជា​ស្នាដៃ​សហការ​ផលិតកម្ម រវាង​ផលិតករ​កម្ពុជា និង​អឺរ៉ុប ក្នុង​គោលបំណង​បង្ហាញ​ពី​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​អាស៊ី និង​អឺរ៉ុប ក្នុង​វិស័យ​សិល្បៈ​និង​វប្បធម៌។ ភាពយន្ដ​ទាំង៤នេះ រួមមាន៖

១. THE GATE (ទ្វារ​បង)

ប្រទេស​កម្ពុជា​ក្នុង​កំឡុង​ឆ្នាំ១៩៧១ ខណៈពេលដែល​កំពុង​ជួសជុល​ប្រាសាទអង្គរវត្ត លោក François Bazot ជនជាតិ​បារាំង ត្រូវបាន​ខ្មែរក្រហម​ចាប់។ Bizot ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ជំរុំ​ក្នុងព្រៃ ហើយ​ត្រូវបាន​ចោទប្រកាន់ថា​ជា​ចារកម្ម CIA។ ឱកាស​តែមួយគត់​សម្រាប់​គាត់​ក្នុង​ការទទួល​បានការ​ដោះលែង​ពី​ការជាប់​ជា​ឈ្លើយសឹក​គឺ ការបញ្ចុះ​បញ្ចូល​ឌុ​ច ដែលជា​មេដឹកនាំ​វ័យក្មេង​នៃ​ជំរុំ​ថា គាត់​មិន​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ។ នៅពេលដែល​លោក​Frarico Bizot រកឃើញ​ការពិត​នៃ​អង្គការ​ចាត់តាំង​ក្នុង​របប​ខ្មែ ក្រហម ទំនាក់ទំនង​រវាង​អ្នកទោស​និង​ឈ្លើយសឹក​ត្រូវបាន​បង្កើតឡើង។ ខ្សែភាពយន្ត​នេះ​ផ្អែកលើ​ប្រលោមលោក​បែប​ជីវប្រវត្តិ​ដែល​លក់ដាច់​បំផុត “Le Portail” (The Gate) ដោយ Francois Bizot ដែលជា​សហ​ផលិតកម្ម​ផ្លូវការ​ដំបូង​របស់​បារាំង-កម្ពុជា។

២. THE LAST REEL (ដុំ​ហ្វីល​ចុងក្រោយ)

ខ្សែភាពយន្ត​ដែល​បាត់បង់ ដោយ​កប់​នៅក្រោម​វាលពិឃាត​របស់​ប្រទេស​កម្ពុជា បង្ហាញ​ពី​ការពិតផ្សេងៗគ្នា ជា​រឿង​សហ​សម័យ​និយាយ​អំពី​ស្នេហា គ្រួសារ និង​អតីតកាល​ដ៏​ខ្លោចផ្សា​របស់​កម្ពុជា។

៣. THE MISSING PICTURE (កង្វះ​រូបភាព)

លោក ប៉ាន់ រិទ្ធី ប្រើ​រូបចម្លាក់​ដីឥដ្ឋ កម្រង​ឯកសារ និង​ការ​និទានរឿង​របស់គាត់ ដើម្បី​បង្កើត​ឡើងវិញ​នូវ​អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម​ដែល​បាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧។

៤. WHITE SOLDIER (ទា​ហ៊ាន​ស្បែ​កស)

ទីក្រុង​សាយ​ហ្គ​ន​ដ៏​មមាញឹក ក្នុង​ឆ្នាំ១៩៤។ ដោយ​ឈរជើង​នៅ​ជំរុំ​យោធា​នៅ​ឥណ្ឌូចិន-បារាំង យុវជន​ពីរ​នាក់ Robert និង André ក្លាយជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា នៅពេលដែល​ពួកគេ​ចែករំលែក​ភាព​ធុញទ្រាន់ និង​សេចក្តីរំភើប​នៃ​ការរង់ចាំ​បេសកកម្ម​ដំបូង​របស់​ពួកគេ។ ប៉ុន្តែ​នៅពេលដែល​ពួកគេ​រកឃើញថា៖ ជំនួស​ឱ្យ​ការរំដោះ​ឥណ្ឌូចិន​ពី​ពួក​ឈ្លានពាន” ប្រយុទ្ធ​ជាមួយ​ជនជាតិដើម​ដែល​តស៊ូ​ដើម្បី​ឯករាជ្យ​ផងដែរ ពេលនោះ​មិត្តភាព​របស់​ពួកគេ​បានចាប់ផ្តើម​រង្គោះរង្គើ។ André ត្រូវរបួស​ជាច្រើន​កន្លែង ប៉ុន្តែ Robert មិនបាន​ត្រូវរបួស​ទេ។ គាត់​នឹង​ប្រយុទ្ធ​ជាមួយ​សត្រូវ​របស់​បារាំង​រហូតដល់​ស្លាប់។ ខណៈពេលដែល​លោក Robert ត្រូវបានចាត់តាំង​ឱ្យ​ដឹកនាំ​ប្រតិបត្តិការ​ប្រឆាំងនឹង​វៀត​មិញ លោក André ជ្រើសរើស​ចូលរួម ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព។ ពួកគេ​បានជ្រើសរើស​គូភាគី​ផ្សេងគ្នា ដែល​ធ្វើឱ្យ​មិត្តភាព ក្លាយទៅជា​សត្រូវ។ ផ្លូវ​របស់ ពួកគេ​ខុសគ្នា រហូតដល់​ថ្ងៃ​ដែល​ពួកគេ​ជួបគ្នា​ម្តងទៀត​នៅ​ជំរុំ​ឃុំឃាំង​សម្រាប់​អ្នកទោស​បារាំង លោក André ប្រទះឃើញ​អ្នក ទោស​ម្នាក់​ដែល​មើលទៅ​ដូច Robert ខ្លាំងណាស់។

ដើម្បី​កុំ​ខកខាន​ឱកាស​បាន​ទស្សនា​ភាពយន្ដ​ទាំង៤ខាងលើនេះ មហាជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​ចូលរួម​ទស្សនា​បាន​ដោយ​សេរី នៅក្នុង​រោង​ភាយ​ន្ដ Major Cineplex និង​ធ្វើការ​ស្វែងរក​កាលវិភាគ​ដាក់​បញ្ចាំង។

សូម​ជំរាបជូន​ថា ព្រឹ​តិ្ត​ការណ៍​មហោស្រព​វប្បធម៌​អាស៊ី និង​អឺ​រុ​ប​ក្រោម​ចំណងជើង “អាស៊ី និង អឺរ៉ុប៖ ចំណង​វប្បធម៌” មាន​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១៕

Share.