ការប្រកួតបាល់ទាត់ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរហើយកាលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ដែលម្ចាស់ជើងឯកបានទៅលើភ្នំពេញក្រោន និងជាការឈ្នះលើកទី៧របស់ពួកគេ ដោយទទួលបានប្រាក់១៥០លានរៀល បូករួមជាមួយ​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល ​(Group Stage) ​នៃ​ពានរង្វាន់ AFC Cup ដោយ​ស្វ័យប្រវត្តិ​។

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងឧបត្ថម្ភថវិកា ៤០លានរៀលពីប្រាក់រង្វាន់ជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា។

Telegram-Troryorng

Share.