ប្រជាពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកធ្វើការ ឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម។

ការលើកឡើងរបស់អភិបាលខេត្តត្បូងឃ្មុំនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋអាច ធ្វើដំណើរឆ្លងរាជធានី ខេត្តឡើងវិញបន្ទាប់ពីត្រូវបានផ្អាកដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។

Share.