នៅ​​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ នេះ​ តារា​សម្ដែង​រឿង​ភាគ​កូរ៉េ​ដ៏​ល្បីល្បាញ​ Park Shin Hye បាន​ចេញ​សេចក្ដី​ប្រកាស​ដ៏​សំខាន់​មួយ​តាម​រយៈ​ក្លឹប​អ្នក​គាំទ្រ​ផ្លូវ​ការ​របស់​ខ្លួន​ ដែល​ជា​ដំណឹង​មួយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កញ្ញា​មាន​ការ​ភ្ញាក់​ផ្អើល​​លាយ​ឡំ​ដោយ​ក្ដី​រំភើប​រីករាយ​ចំពោះ​ដំណឹង​ដ៏​រីករាយ​របស់​តារា​ស្រី​រូប​នេះ​។

នៅ​ក្នុង​សេចក្ដី​របស់​ Park Shin Hye បាន​សរសេរ​រៀបរាប់​ថា​៖

«សួស្ដី​! នាង​ខ្ញុំ​ Park Shin Hye។ សព្វ​ថ្ងៃ​នេះ​អាកាសធាតុ​កាន់​តែ​ត្រជាក់​ហើយ​។ ខ្ញុំ​កំពុង​គិត​ថា តើ​អ្នក​ទាំងអស់​គ្នា​​បាន​ថែរក្សា​​សុខភាព​របស់​ខ្លួន​ដែរ​ទេ?​​ មុន​នេះ​បន្តិច​ខ្ញុំរក​ឃើញ​កុងត្រា​របស់​ខ្ញុំ​ដំបូង​ដែល​ខ្ញុំ​បាន​ចុះ​ហត្ថាលេខា​ជា​តារា​ប្រចាំ​ក្រុម​ហ៊ុន​របស់​ខ្ញុំ​កាល​ពី​២០​ឆ្នាំ​មុន​។ កាល​ណោះ​ខ្ញុំ​សិក្សា​ថ្នាក់​ទី​៦​ ហើយ​ចូល​មក​ដល់​ឆ្នាំ​ទីពីរ​នៅ​ក្នុង​ថ្នាក់​វិទ្យាល័យ​ ខ្ញុំ​បាន​ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១៨​ឆ្នាំ​ហើយ​។ ពេលវេលា​ពិត​ជា​ដើរ​លឿន​ដូច​ជា​ហោះ​។

មាន​មនុស្ស​ជាច្រើន​បាន​ចូល​មក​ក្នុង​ជីវិត​យុវវ័យ​របស់​ខ្ញុំ​ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ស្រលាញ់​ និង​ការ​លើក​ទឹក​ចិត្ត​ ខ្ញុំ​បាន​ក្លាយ​ជា​តារា​សម្ដែង​ដែល​បង្ហាញ​នូវ​ផ្នែក​ជា​ច្រើន​របស់​ខ្ញុំ​តាម​រយៈ​ការ​សម្ដែង​ជា​ច្រើន​របស់​ខ្ញុំ​។ ខ្ញុំ​មាន​ពេល​រីករាយ​ជា​ច្រើន​នៅ​ខាង​មុខ​កាំមេរ៉ា​ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ពេលវេលា​ជា​ច្រើន​ដែល​ពិបាក​ដូច​គ្នា​ តែ​ព្រោះ​មាន​ហ្វេន​ផ្ដល់​កម្លាំង​ចិត្ត​និង​ទំនុក​ចិត្ត​ចំពោះ​ខ្ញុំ​។ ពាក្យ​សម្ដី​របស់​អ្នក​ប្រាប់​ខ្ញុំ​បាន​ធ្វើ​ឱ្យ​មាន​កម្លាំង​ ហើយ​ក៏​គ្រប់​គ្រាន់​ឱ្យ​ខ្ញុំ​អាច​ក្រោក​ឡើង​ជា​ថ្មី​វិញ​បាន​។ ថ្ងៃ​នេះ​មាន​ហេតុផល​ច្រើន​យ៉ាង​ដែល​ធ្វើ​ឱ្យ​ខ្ញុំភ័យ​ព្រួយ​ក្នុង​ការ​ប្រាប់​ដំណឹង​មួយ​នេះ​ដល់​អ្នក​ទាំងអស់​គ្នា​ ដោយ​សារ​តែ​ខ្ញុំ​បារម្ភ​ខ្លាច​អ្នក​គ្រប់​គ្នា​តក់​ស្លុត​។ ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ក្លាយ​ជា​មនុស្ស​ទីមួយ​ដេល​ដឹង​រឿង​របស់​ខ្ញុំ​។

ខ្ញុំ​កំពុង​តែ​ជិត​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​បាន​សេពគប់​មួយ​រយៈ​មក​ហើយ​ គេ​ជា​មនុស្ស​ម្នាក់​ដែល​ចាំ​គាំទ្រ​ខ្ញុំ​រហូត​មក​ ហើយ​គេ​ក៏​ជា​ម្នាក់​ដែល​បំពេញ​រាល់​ចំណុច​ខ្វះខាត​របស់​ Park Shin Hye ពេល​នេះ​ខ្ញុំ​កំពុងតែ​រៀបចំ​ផែនការ​ជីវិត​ក្នុង​នាម​ជា​ដៃគូ​​រៀបការ​របស់​មនុស្ស​ម្នាក់

លើស​ពី​នេះ​ទៀត​ ខ្ញុំ​ក៏​រាង​ស្ទាក់ស្ទើ​ក្នុង​ការ​ពិភាក្សា​រឿង​នេះ​ជាមួយ​នឹង​អ្នក​ទាំងអស់​គ្នា​ផង​ដែរ​​ខណៈ​ដែល​ពួក​ខ្ញុំ​កំពុង​តែ​រៀបចំ​កម្មវិធី​រៀបការ​ ជីវិត​ថ្មី​ដ៏​មាន​តម្លៃ​មួយ​ទៀត​បាន​ចាប់​បដិសន្ធិ​ឡើង​។ ខ្ញុំ​ចង់​​ប្រាប់​អ្នក​ទាំង​អស់គ្នា​ណាស់​ ខ្ញុំ​សន្យា​ថា​នឹង​បង្ហាញ​តែ​រឿង​ល្អៗ​របស់​ខ្ញុំ​ បន្ទាប់​ពី​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​តូច​របស់​ខ្ញុំ​​

ជា​ទី​បញ្ចប់​ខ្ញុំ​ចង់​សុំ​អរគុណ​ចំពោះ​ក្ដីស្រលាញ់​និង​ការ​គាំទ្រ​ចំពោះ​ខ្ញុំ​ ទោះ​ជា​ខ្ញុំ​នៅ​ខ្វះខាត​ជា​ច្រើន​ចំណុច​ក្ដី​។ ខ្ញុំ​ប្រហែល​ជា​អាច​ត្រូវ​ការ​សំរាក​មួយ​រយៈ​ តែ​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​វិល​ត្រលប់​មក​វិញ​ក្នុង​នាម​ជា​តារា​សម្ដែង​មួយ​រូប​យ៉ាង​ឆាប់​ មិន​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ចាំ​ខ្ញុំ​យូរ​ពេក​នោះ​ទេ​។ រហូត​ដល់​ពេល​យើង​ជួប​គ្នា​ជាថ្មី​ សូម​អ្នក​ទាំង​អស់​គ្នា​មាន​សុខ​ភាព​ល្អ​ ​នៅ​ពេល​នេះ​ខ្ញុំ​សូម​លា​អ្នក​ទាំង​អស់​គ្នា​ត្រឹម​នេះ​ហើយ​។

គួរ​ដឹង​ថា​តារា​សម្ដែង​ស្រី​ Park Shin Hye បាន​ទទួល​ស្គាល់​ជា​សាធារណៈ​ថា​ខ្លួន​បាន​សេពគប់​គ្នា​ជាមួយ​នឹង​សិស្ស​ប្អូន​ជា​តារា​សម្ដែង​ Choi Tae Joon កាល​ពី​ឆ្នាំ​២០១៧​។ យោង​តាម​ការ​ឱ្យ​ដឹង​ពី​ផលិតកម្ម​ Salt Entertainment បាន​ប្រកាស​ឱ្យ​ដឹង​ថា​ Park Shin Hye និង​ Choi Tae Joon នឹង​រៀបចំ​កម្មវិធី​អាពាហ៍​ពិពាហ៍​ជា​លក្ខណៈ​ឯក​ជន​នៅ​ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២២ ខាង​មុខ​នេះ​៕

សូមអបអរសាទរ​ចំពោះ​គូស្វាមី​ភរិយា និង​អនាគត​​លោកប៉ា​អ្នកម៉ាក់​ថ្មោងថ្មី​!​

Telegram-Troryorng

.

Share.