យ៉ាងហោចណាស់មានមនុស្ស៨នាក់បន្ថែមទៀតត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងនោះមានកុមារចំនួន៣នាក់ផងដែរ។

អ្នកជំងឺកូវីដ១៩ទាំង៨នាក់នៅខេត្តកំពង់ស្ពឺនេះរួមមាននៅស្រុកបសេដ្ឋ ០៣នាក់ សំរោងទង ០២នាក់ គងពិសី ម្នាក់ ថ្ពងម្នាក់ និងនៅស្រុកឧដុង្គចំនួនម្នាក់។

រដ្ឋបាលខេត្តកំពង់ស្ពឺបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺទាំងអស់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យដើម្បីយកសំណាកទៅពិនិត្យ និងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន រយៈពេល១៤ថ្ងៃ៕

Share.