ម្ចាស់​ម្កុដ Miss Univeres Cambodia 2021 បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី កំពុង​ត្រៀមខ្លួន​ជាស្រេច តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​មកពី​ជុំវិញ​ពិភពលោក​នៅលើ​ឆាក​អន្ដរជាតិ Miss Universe International 2021។

ដោយ​ផ្អែក​តាម​ហ្វេ​ស​ប៊ុ​ក​របស់​បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី Miss Universe Cambodia 2021 ក៏បាន​បង្ហោះ​ឱ្យដឹងពី​អត្ថន័យ​ឈុត «វប្បការិកា​ចត្វា​និមិត្ត» ឈុត​តំណាង​ជាតិ​ត្រៀម​ចូលរួម​ប្រកួត​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងប្រទេស​អ៊ីស្រាអែល។

កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​បង្ហោះ​សារ​រៀបរាប់ថា «ឈុត: វប្បការិកា ចត្វា​និមិត្ត ឈុត​នេះ​ត្រូវ​តំណាងឱ្យ​កម្ពុជា​ក្នុង​កម្មវិធី Miss Universe international នៅ​ប្រទេស Israel នាពេល​ខាងមុខនេះ។ វប្បការិកា សំដៅលើ ស្ត្រី​ជា​អ្នក​សាបព្រោះ អ្នក​ផ្សព្វផ្សាយ ចត្វា មានន័យថា ៤ និមិត្ត គឺ គោល។ ជារួម : ស្ត្រី​ជា​អ្នក​ផ្សាយ​ចេញ​នូវ​ចំណុច​គោល​ទាំង​បួន នៃ​សិល្បៈ​វប្បធម៌​ជាតិ ១.ផ្ទាំង​ស្បែក​ធំ​ស្ថិតក្នុង​ទម្រង់​សិល្បៈ​ល្ខោ​ល​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា។ ២.ខ្មុក​ទសមុខ: ខ្មុក ជា​មុខ​ដែល​តួអង្គ​ប្រើ​សម្រាប់​ពាក់​នៅក្នុង​ប្រភេទ​ល្ខោនខោល​ខ្មែរ និង​មាន​តួអង្គ​សំដែង​សុទ្ធតែជា​មនុស្ស​ប្រុស​ទាំងអស់ ។ ៣.របាំ​ព្រះរាជ​ទ្រព្យ: ច្នៃ​ជា​អឌ្ឍ​កាយ​រាម​សីតា ក្នុង​ទម្រង់​របាំ​ព្រះរាជ​ទ្រព្យ។ លក្ខណៈពិសេស​នៃ​របាំ​គឺ​អ្នករាំ​សុទ្ធតែជា​មនុស្ស​ស្រី លើកលែងតែ​តួអង្គ​ស្វា និង​ឥសី​ប៉ុណ្ណោះ ដែល​សំដែង​ដោយ​មនុស្ស​ប្រុស។ ៤.ផ្ការំដួល: ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​យក​ផ្ការំដួល​ជា​ផ្កា​តំណាង​ជាតិ ដោយ​ប្រៀប​ប្រ​ដូ​ច​ផ្ការំដួល​ទៅនឹង​នារី​ក្រមុំ​ដែល​ទន់ភ្លន់​ស្រស់ស្អាត​យ៉ាងនោះ​ដែរ ។ តម្លើង​ឈុត​ដោយ ទឹក គ្រឿង នឹងក្រុម​ក្មេង​វត្ត។ កាត់ដេរ​ដោយ លោក​ដែន ដា​ណូ​កាត់ដេរ »។

គួរបញ្ជាក់​បន្ថែមទៀត​ថា ខណៈ​ការរៀបរាប់​អត្ថន័យ​របស់​ឈុត «វប្បការិកា ចត្វា​និមិត្ត» បាន​យ៉ាង​ក្បោះក្បាយ​ខាងលើនេះ អ្នកគាំទ្រ​សរសើរ​លើកទឹកចិត្ត​បន្ថែមថា «នៅពេលដែល​កញ្ញា​គ្រង​ឈុត​នេះហើយ មើលទៅ​មាន​ភាព​អង់អាច រឹងមាំ​ខ្លាំង និង​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត​ពិតប្រាកដ​ក្នុងការ​ធ្វើ​ឈុត​តំណាង​ជាតិ​ដ៏​អស្ចារ្យ​ប្រកបដោយ​ប្រណីតភាព។

យ៉ាងណាមិញ អ្នកគាំទ្រ កញ្ញា ងិន ម៉ា​រ៉ា​ឌី បានបង្ហាញ​អារម្មណ៍​ត្រេកអរ និង​មោទនភាព​ខ្លាំង​ចំពោះ​ស្នាដៃ​រចនា​ម៉ូដ​ឈុត​ខាងលើនេះ​ណាស់ ដោយ​កោតសរសើរ​ពី​ការព្យាយាម​ប្រឹងប្រែង​ផ្សព្វផ្សាយ អភិរក្ស ការពារ​វប្បធម៌​និង​ថែរក្សា​អរិយធម៌​ដ៏​រុងរឿង​របស់​ខ្មែរ ទៅកាន់​ឆាក​អន្ដរជាតិ​មួយ​នេះ៕

សូមចុច​ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng


Share.