ចំពោះ​តារា​ស្រី​ថៃ​ដ៏​ល្បីឈ្មោះ នាង Chompoo Araya បើ​ទោះ​សព្វថ្ងៃនេះ​មិនបាន​ទទួល​ការងារ​សម្ដែង​រឿង​ភាគ​ទូរទស្សន៍​ក៏ដោយ ក៏ប៉ុន្ដែ អ្នកគាំទ្រ​នាង នៅតែ​បន្ដ​តាន​ដាន​អំពី​ជីវិត​ឯកជន​ភាព​របស់​នាង សកម្មភាព​ជីវិត​ប្រចាំ និង​ជីវិត​ក្រុមគ្រួសារ​របស់​នាង ដែល​នាង​កំពុង​ព​ពោះ​កូន​ទី។

ព័ត៌មាន​ចុងក្រោយ​បំផុត​របស់​តារា​ស្រី​រូបនេះ ត្រូវបាន​គេ​ដឹងថា នៅក្នុង​កម្មវិធី 3Zap ខណៈ​កំពុង​សម្ភាស​តារា​ស្រី​ម្នាក់ សុខៗស្រាប់តែ​និយាយ​ដល់​អំពី​ទំនាក់ទំនង​ស្នេហា និង​ជីវិត​គ្រួសារ។ សំនួរ​មួយ​នេះ ក៏​ស្រាប់តែ​ចាក់​ដោត​ដល់​អារម្មណ៍​តារា​ស្រី Chompoo Araya ទៅវិញ។ ក្រោយពី​ប៉ះទង្គិច​ផ្លូវ​អារម្មណ៍ភ្លាមៗ នាង Chompoo Araya បាន​លូក​មាត់​ក្នុង​សំណួរ​នេះ ដោយ​លើកឡើងថា នៅពេលនេះ​នាង​កំពុង​ព​ពោះ​កូន​ទី៣ ក្នុង​មាន​វ័យ៤០ឆ្នាំ ។ នាង​មានចិត្ត​ច្រណែន​ចំពោះ​ស្ត្រី​ដែលមាន​គូ​លឿន និង​មានកូន​លឿន។ ក្ដី​សុខ​ដ៏​ធំ​បំផុត​គឺ គ្មាន​សេរីភាព​ណា​ស្មើ​នឹង​កូន​នោះទេ។

ភ្លាមៗនោះ នាង Chompoo Araya បាន​ស្រក់​ទឹកភ្នែក​កណ្ដាល​កម្មវិធី​សម្ភាស​តែម្ដង។ នាង​បាន​បន្ដ​និយាយ​ទាំង​ទឹកភ្នែក​ថា នៅពេលដែល​មានកូន នាង​យល់​អារម្មណ៍​អ្នកមានគុណ។ បើទោះជា​អ្នកណា​មក​ជេរ ឬ​មក​រិះគន់​អ្វី​ក៏ដោយ ក៏​នាង​គ្មាន​អារម្មណ៍​ប៉ះពាល់​ផ្លូវចិត្ត​ដែរ នោះ​ក៏​ដោយសារតែ​ការព្រួយបារម្ភ​ពី​កូន​គឺជា​រឿង​សំខាន់ នាង​ថា​នេះហើយ​ជាការ​ពិត​ដែល​ស្ត្រី​គ្រប់រូប​តែងតែមាន​អារម្មណ៍​ស្រឡាញ់​កូន។

គួរ​រំលឹក​ដែរ កាលពី​កន្លងទៅថ្មីៗនេះ តារា​ស្រី Chompoo Araya ធ្លាប់​រង​ការរិះគន់​ចំពោះ​រឿង​ឪពុក​ឈឺ​ធ្ងន់ ស្របពេល​នាង​កំពុង​ពពោះ​កូន​ទី៣។ ស្វាមី​របស់​តារា​ស្រី​រូបនេះ ធ្លាប់បាន​បញ្ជា​ឱ្យ​កម្មករ និង​បុគ្គលិក​នៅក្នុង​រោងចក្រ ទៅ​បរិ​ចា្ច​គ​ឈាម​ក្នុង​គោលបំណង​ស្វែង​ប្រភេទ​ឈាម​ដែល​ដូច​ប្រភេទ​ឈាម​របស់​ឪពុក​ភរិយា​ខ្លួន ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង និង​ត្រូវការ​សង្គ្រោះបន្ទាន់។ បន្ទាប់មក​ហ្វេនៗរបស់​នាង​មិន​ពេញ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​នេះ ក៏បាន​រិះគន់ខ្លាំងៗ ព្រមទាំង​ដាក់​សម្ពាធ​ឱ្យ​តារា​ស្រី​រូបនេះ​ថា ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​តារា​ស្រី​ជាទី​ស្នេហ៍​ចង់​ជួយ​ជីវិត​ឪពុក មិនគួរណា​ស្វាមី​ប្រើ​អំណាច​បង្ខំ​ឱ្យ​កម្មករ​មួយ​រោងចក្រ ទៅ​ប៊ូ​ម​ឈាម​បែបនេះ​សោះ ។

យ៉ាងណាមិញ ចុងក្រោយ​នេះ នាង Chompoo Araya បាន​អះអាងថា នេះ​មិនមែន​ហេតុផល​សំខាន់​ដែល​ធ្វើឱ្យ​ស្រក់​ទឹកភ្នែក​នោះទេ អ្វីដែល​សំខាន់​គឺ​នាង​កំពុង​ព្រួយបារម្ភ​ពី​កូន​ទី៣ និង​សុខភាព ខណៈដែល​ពេលនេះ​ង​មាន​វ័យ៤០ឆ្នាំ​ទៅហើយ៕

Share.