ពហុកីឡដ្ឋានជាតិមរតតេជោ

ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship ជា​លើក​ទី២ នៅ​ឆ្នាំ​២០២២ ខាង​មុខ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង​ពហុ​កីឡដ្ឋានព្រីសន៍ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​លើក​ដំបូង​កម្ពុជា ធ្លាប់​ទទួល​រៀនចំ​ម្តង​ហើយ​នៅ​ឆ្នាំ​២០១៩ ក្នុង​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ាន (AFF) និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) បាន​ជូនដំណឹង​ថា​ការ​ប្រកួត​ពានរង្វាន់ AFF U23 Championship នេះ​​នឹង​រៀបចំ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ ចន្លោះ​ថ្ងៃ​ទី​​១៤ ដល់​២៦ ហើយ​ក្រុម​ដែល​ត្រូវ​ចូលរួម​នៅ​មិន​ទាន់​បញ្ជាក់​បាន នៅ​ឡើយ ប៉ុន្តែ​ក្រុម​ជា​សមាជិក​តំបន់​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​គឺ​រហូត​ដល់​ទៅ​១២​ប្រទេស​ក្នុង​នោះ​​បូក​ទាំង​ទីម័រខាងកើត និង​អូស្ត្រាលី។

អត្ថបទពាក់ព័ន្ធ៖ក្លិប​​វិសាខា បង្ហាញ​ប្លង់រួម​របស់​កីឡដ្ឋាន​ព្រីនស៍ គ្រោង​បញ្ចប់​ការ​សាងសង់ នៅ​ចន្លោះ​ឆ្នាំ​២០២៣-២០២៤

ទាំង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ និងពហុ​កីឡដ្ឋាន​ព្រីសន៍​ សុទ្ធ​សឹង​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​នេះ ស្រប​​នឹង​​ការ​ទន្ទឹម​រង់ចាំ​របស់​អ្នក​គាំទ្រ​គ្រប់​មជ្ឈដ្ឋាន ចង់​ចូល​ទស្សនា​ការ​ប្រកួត​កម្រិត​តំបន់​មួយ​នេះ។ ការ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ទាំង​២​នេះ​អាច​ជា​ការ​ស្ទាបស្ទង់​កម្រិត​នៃ​ការ​រៀបចំ​ខ្លួន​របស់​កម្ពុជា មុន​ពេល​ទទួល​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំ​បន្ទាប់​គឺ​ឆ្នាំ​២០២៣។​​

ពហុកីឡដ្ឋានព្រីនស៍

ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ការ​ប្រកួត​បាល់ទាត់​កម្រិត​តំបន់​លើក​នេះ​ទៀត ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​លើក​ឡើង​ថា៖«យើង​ខ្ញុំ​រីករាយ​ក្នុង​ការ​ធ្វើជា​ម្ចាស់​ផ្ទះរៀបចំព្រឹត្តិការណ៍ AFF U23 Championship នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២២ និង​សូម​អរគុណ​ចំពោះ​អាស៊ាន ដែល​ជឿជាក់​លើ​យើង​ខ្ញុំ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ»។

ឯកឧត្តម ខៀវ សាម៉េត ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន បាន​លើក​ឡើង​ថា៖«ជួសមុខ​ឱ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន និង​ប្រទេស​ជា​សមាជិក ខ្ញុំ​គិត​ថា​​រាជរដ្ឋាភិបាល​កម្ពុជា និង​សហព័ន្ធ​កីឡា​បាល់ទាត់ ទទួល​រៀបចំ​ព្រឹត្តិការណ៍​បាន​យ៉ាង​អស្ចារ្យ»។

ឯកឧត្តម ខៀវ សាម៉េត បានលើកឡើងពីការរួមចំណែកយ៉ាងធំធេងរបស់ក្រុមហ៊ុន SPORTFIVE ដែល​ដៃ​គូ​ពាណិជ្ជកម្មក្នុងការជំរុញឲ្យព្រឹត្តិការណ៍របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន ជាពិសេស​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ AFF Suzuki Cup ទទួលបានជោគជ័យជាបន្តបន្ទាប់ រួមទាំងព្រឹត្តិការណ៍ AFF U23 នាពេលខាងមុខ​ផងដែរ។

អត្ថបទពាក់ព័ន្ធ៖​ស្វែង​យល់​ពី​ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយចុះ​ហត្ថលេខា​ប្រគល់-ទទួល

ពានរង្វាន់​បាល់ទាត់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship នេះ​រៀបចំ​​ដំបូង​នៅ​ឆ្នាំ​២០០៥ (តែ​ប្រើ​ឈ្មោះ U22 សិន) ដែល​ថៃ​ ជា​ម្ចាស់​ផ្ទះ ហើយ​នៅ​ឆ្នាំ​នោះ​ដែរ​ថៃ ក៏​ជា​ម្ចាស់​ជើង​ឯក​ក្រោយ​យក​ឈ្នះ​លើ​សិង្ហបុរី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៣-០។ ចូល​ដល់​ឆ្នាំ​២០១១ ផែនការ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី ជា​លើក​ទី២ ប៉ុន្តែ​ត្រូវ​រំសាយ​វិញ។

ឈុត U23 កម្ពុជា កន្លងទៅ

រហូត​ដល់​ឆ្នាំ​២០១៩ កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ម្តង ដោយ​មាន​៨ប្រទេស​ចូលរួម​ក្នុង​នោះ​ពូល A មាន​វៀតណាម ថៃ ទីម័រខាងកើត និង​ហ្វីលីពីន ហើយ​ពូល​ B មាន​​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា។ ម្ចាស់​ផ្ទះ​កម្ពុជា ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ តែ​ចាញ់​ថៃ ដោយ​បាល់​ប៉េណាំងទីកាត់សេចក្ដី ៥ទល់៣ ក្រោយ​ប្រកួត​ស្មើ​គ្នា​០ទល់០ នៅ​ម៉ោង​ប្រកួត​ពេញ​ម៉ោង។ នៅ​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣​កម្ពុជា បាន​ចាញ់​វៀតណាម ១ទល់០ ពោល​គឺ​នៅ​ចុងម៉ោង​​នាទី​៨៦​ទៅ​ហើយ​ដោយ​ថ្វី​ជើង​កីឡាករ Lê Xuân Tú។ នៅ​ឆ្នាំ​ជាមួយ​គ្នា​នេះ​ដែរ​ឥណ្ឌូណេស៊ី ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្រោយ​យក​ឈ្នះ​ថៃ ២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Telegram-Troryorng
Share.

Leave A Reply