កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសអ៊ីស្រាអែលបានចាប់ផ្ដើមបង្កើតកម្មវិធីប្រកួតសម្រស់វ័យចំណាស់ប្រចាំឆ្នាំ។ ការប្រកួតសម្រស់បវកញ្ញាវ័យចំណាស់នេះគឺអនុញ្ញាតឲ្យបេក្ខនារីដែលមានអាយុចាប់ពី ៧៩ឆ្នាំឡើងទៅ។

កម្មវិធីប្រកួតសម្រស់នេះធ្វើឡើងដើម្បីឲ្យស្ត្រីនៅក្នុងប្រទេសអ៊ីស្រាអែលមានភាពក្លាហាន និង បង្កបរិយាកាសសប្បាយរីករាយ ហើយកម្មវិធីនេះបានឧបត្ថម្ភដោយមូលនិធិក្នុងស្រុក។ នៅក្នុងកម្មវិធីប្រកួតនេះមានការចូលរួមដោយតារាល្បីៗក្នុងស្រុកជាច្រើននាក់ ក្នុងនោះបវកញ្ញាចក្រវាល៍ឆ្នាំ២០២១ របស់ប្រទេសអ៊ីស្រាអែលកញ្ញា ណ័រ កូច្បា (Noa Kochba) ក៏បានចូលរួមធ្វើជាគណៈកម្មការកាត់សេចក្ដីក្នុងការប្រកួតនេះដែរ។

នៅទីបំផុតម្ចាស់មកុដបវកញ្ញាវ័យចំណាស់ប្រចាំប្រទេសអ៊ីស្រាអែល បានទៅលើលោកយាយ សេលីណា ស្ទីនហ្វិល វ័យ ៨៦ឆ្នាំ ដែលជាបវកញ្ញាមានដើមកំណើតនៅប្រទេស រូម៉ានី ហើយបានផ្លាស់មករស់នៅក្នុងប្រទេសអ៊ីស្រាអែលអំឡុងឆ្នាំ ១៩៤៨ ដោយមានគ្រួសារដ៏កក់ក្ដៅ៕

ប្រភព៖ The Times Of Israel

Telegram-Troryorng
Share.