រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដឹងថា លិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ឆ្លងកាត់ “តំបន់លឿងទុំ” និង ”តំបន់ក្រហម” អំឡុងពេលនៃការអនុវត្តវិធានការ បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនោះអស់សុពលភាពត្រឹមថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១នេះហើយ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ម្ចាស់អាជីវកម្មឬក្រុមហ៊ុនដែលត្រូវការចេញចូលតំបន់ទាំងពីរ នេះអាចដាក់ពាក្យស្នើសុំធ្វើលិខិតអនុញ្ញាតថ្មីបានចាប់ពីថ្ងៃទី៦ខែឧសភានេះតទៅ៕

Share.