ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ជាលើកដំបូងនាថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) វេលាម៉ោង៣:៣០រសៀល បន្ទាប់ពីការប្រកួតលីគកំពូលកម្ពុជា និងពានសម្តេចតេជោ ត្រូវបានបញ្ចប់ដើម្បីត្រៀមខ្លួនលេងនៅក្នុងពានរង្វាន់ AFF Suzuki Cup 2020។

គួរបញ្ជាក់ពានរង្វាន់ AFF Suzuki Cup 2020 នឹងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណ:ប្រទេសសិង្ហបុរី ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីឆ្លងកាត់ការសិក្សា និងការវាយតម្លៃយ៉ាងល្អិតល្អន់ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលបានបើកកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល B៖
– ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជា ជួប ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
– ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ជួប ក្រុមជម្រើសជាតិកម្ពុជា នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
– ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជម្រើសជាតិកម្ពុជា ជួប ក្រុមជម្រើសជាតិឡាវ នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
– ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ក្រុមជម្រើសជាតិវៀតណាម ជួប ក្រុមជម្រើសជាតិកម្ពុជា នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។

Telegram-Troryorng
Share.