លទ្ធផលចាប់ឆ្នោតវគ្គ Play-Off តំបន់អុឺរ៉ុប បានចេញមកហើយដោយម្ចាស់ជើងឯក EURO 2016 ព័រទុយហ្គាល់ និង ម្ចាស់ជើងឯក EURO 2020 អុីតាលី ស្ថិតនៅ Path C ជាមួយគ្នា ដូច្នេះក្រុមទាំង២នឹងមានក្រុមមួយ ដែលមិនអាចឆ្ពោះទៅកាន់ការប្រកួត FIFA World Cup 2022 នៅប្រទេសកាតាបានឡើយ។

សម្រាប់​ការ​ប្រកួត​វគ្គ Play-off គឺ​យក​តែ៣ កៅអី​ប៉ុណ្ណោះ ក្នុង​ចំណោម​ក្រុម​ទាំង១២៖
Path A
– ស្កុតឡែន vs អ៊ុយក្រែន
– វេលស៍ vs អូទ្រីស

Path B
– រុស្ស៊ី vs ប៉ូឡូញ
– ស៊ុយអែត vs សាធារណរដ្ឋឆេក

Path C
– អុីតាលី vs ម៉ាសេដូនី
– ព័រទុយហ្គាល់ vs តួកគី។

កាលបរិច្ឆេទថ្ងៃប្រកួតវគ្គ Play-off៖
– ថ្ងៃទី២៤ មីនា ឆ្នាំ២០២២ (ការប្រកួតជម្រុះដំបូងតាម Pot នីមួយៗ)
– ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ (ការប្រកួតជម្រុះចុងក្រោយ ដើម្បីយក១ក្រុមតាម Pot នីមួយៗឡើងទៅលេង World Cup 2020)៕

Telegram-Troryorng
Share.