កន្លងមកថ្មីៗនេះ ឈុត​តំណាង​ជាតិ Miss Universe Cambodia 2021(MUC) ធ្វើឱ្យមាន​ការចាប់អារម្មណ៍​យ៉ាង​ក្ដៅស្លឹកត្រចៀក​ពី​ភាគី​ថៃ​ជា​អ្នកលេង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​អស់​មួយ​ប្រាវ។ ចំពោះ​រឿង​រសើប​នេះ ការ​ប្រ​ត្តិ​កម្ម​ផ្សេងៗ និងការមិន​ពេញចិត្ត​របស់​ថៃ ហាក់ដូច​មិន​ធ្វើឱ្យ​អ្នក​ស្រឡាញ់​វប្បធម៌​ខ្មែរ ក្ដៅក្រហាយ​តបតខ្លាំងៗទៅ​ថៃ​វិញ​ឡើយ។ បើទោះជា​ថៃ​ក្ដៅស្លឹកត្រចៀក​យ៉ាងណាក៏ដោយ ក៏ទង្វើនេះ​ហាក់បីដូចជា​ជំរុញ​ឱ្យ​ឈុត​តំណាង​ជាតិ «វប្បការិកា ចត្វា​និមិត្ត» កាន់តែ​ល្បី​សុះសាយ និង​កាន់តែ​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ចំពោះ​ឈុត​នេះ។

សូម​ចុច​អាន​៖ លោក​ ម៉ែន​ ​និមល​រ័ត្ន ​ច្រាន​ចោល​មូលហេតុ​ប្ដូរ​ឈុត​តំណាង​ជាតិ​ Miss Universe កម្ពុជាមិនមែន​ដោយសារ​​មាន​មតិ​រិះគន់​នោះ​ទេ​!

ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ដ៏​ក្ដៅ​ងំ​នេះ អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​បវរកញ្ញា​ខ្នាត​ធំ Miss Universe Cambodia លោក ម៉ែន និមល​រ័ត្ន បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា លោក​គ្មានអ្វី​ត្រូវ​បកស្រាយ ឬ​ប្រតិកម្ម​តបត​អ្វី​ឡើយ។ ចំពោះ​ឈុត​តំណាង​ជាតិ «វប្បការិកា ចត្វា​និមិត្ត» ដែលមាន​ទម្រង់​បែប​ល្ខោនខោល ធ្វើឡើងគឺ​ផ្អែកទៅលើ​មូលដ្ឋានគ្រឹះ​នៃ​របាំ​ល្ខោនខោល​ខ្មែរ​យើង ដែល​ដូនតា​ខ្មែរ​បាន​បង្កើតជា​យូរលង់​ណាស់​មកហើយ។ ថៃ គេ​មាន​ល្ខោន​ខូ​ន​របស់គេ ដែលមាន​លក្ខណៈ​ស្រដៀង​ប្រហាក់ប្រហែលគ្នា។ លោក​ថា យើង​ក៏បាន​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​នៃ​ប្រទេស​ទាំងពីរ​ហើយ​ដែលថា សិល្បៈ​មានការ​ភាយ​ទៅ​ភាយ​មក។ ដូច្នោះ​លោក​ថា យើង​គ្មានអ្វី​ត្រូវ​ប្រតិកម្ម​តបត​ទៅមក​ចំពោះ​បញ្ហា​នេះ​ទេ។

លោក ម៉ែន និមល​រ័ត្ន អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ Miss Universe Cambodia

អ្នកគ្រប់គ្រង​រូបនេះ បាន​បន្ដ​បញ្ជាក់​បន្ថែមទៀតថា ឈុត​តំណាង​ជាតិ «វប្បការិកា ចត្វា​និមិត្ត» ត្រូវបាន​ឆ្លងកាត់ការជ្រើសរើស​និង​ឆ្លងកាត់​ការ​កាត់សេចក្ដី​យ៉ាង​សុ​គ្រិត​យុត្តិធម៌​ពី​សំណាក់​គណៈកម្មការ​មាន​បច្ចេកទេស​ជំនាញ​ច្បាស់លាស់។ ការជ្រើសរើស​ឈុត​នេះ ក៏​មានចំណែកជាការ​ពេញចិត្ត​របស់​ប្រជាជន​កម្ពុជា ដែលមាន​បាន Comment គាំទ្រ។ លោក​ពន្យល់ទៀតថា យើង​នៅតែ​បន្ដ​ជំហរ​នាំ​ឈុត​តំណាង​ជាតិ​មួយ​នេះ ទៅកាន់​ឆាក​អន្ដរជាតិ​នាពេលខាងមុខ ដោយ​គ្មាន​ការរារែក​អ្វី​ទាំងអស់។

«មួយវិញទៀត​ឈុត​តំណាង​ជាតិ «វប្បការិកា ចត្វា​និមិត្ត» មានការ​រចនា​ម៉ូដ​បាន​យ៉ាង​ល្អ​ប្រណីត និង​មាន​ភាព​លម្អិត​ខ្លាំង ទើប​ធ្វើឱ្យ​ស្រស់​ឈុត​នេះ​មាន​ភាព​ទាក់ទាញ​ភ្នែក​របស់​គណៈកម្មការ»។ នេះ​បើតាម​ការអះអាង​បន្ថែម​របស់លោក  និមល​រ័ត្ន។ ជា​ចុងក្រោយ​លោក​បាន​បង្ហើប​ប្រាប់ទៀតថា ចាប់ពីឆ្នាំក្រោយៗបន្ដ​ទៅមុខទៀត កម្មវិធី Miss Universe Cambodia នឹងធ្វើ​ការប្រកួត​ឈុត​តំណាង​ជាតិ ជ្រើស​រើសយក Top5 ហើយ​ឈុត​ដែល​ឈ្នះ​ក្នុងការ​ប្រកួត​នេះ នឹងត្រូវ​បាន​នាំទៅ​ប្រកួត​នៅលើ​ឆាក​អន្ដរជាតិ​តែម្ដង ដោយ​គ្មាន​ការផ្លាស់ប្ដូរ​ឈុត។

សូម​រំលឹក​បន្ថែម​ដែរ​ថា បវ​កញ្ញា ងិន ម៉ា​រ៉ា​ឌី ត្រៀម​នឹង​នាំ​ឈុត​តំណាង​ជាតិ «វប្បការិកា ចត្វា​និមិត្ត» ចាក​ចេញពី​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ឆ្ពោះ​ចេញទៅ​ប្រកួត​នៅ​ឆាក​អន្ដរជាតិ Miss Universe International នៅក្នុងថ្ងៃនេះ ដែល​កម្មវិធី​នេះ​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១៕

សូម​ចុច​អាន​៖ លោក​ ម៉ែន និមល​រតន៍ បញ្ជាក់​មូលហេតុ​​ប្រគល់​តំណែង​ 3rd Runner Up ដល់​កញ្ញា សួន ពិសី!

Telegram-Troryorng
Share.