នារីម្នាក់ត្រូវបានគេសង្ស័យថាមកលោតទឹកស្ពានជ្រោយចង្វារ ដោយបន្សល់ ទុកតែ ស្បែកជើងនិងកាបូបនៅលើស្ពាន។

មិត្តភក្កិរបស់នារីរងគ្រោះរៀបរាប់ទាំងទឹកភ្នែកថា ដំបូងឡើយនារីដែលគេសង្ស័យ លោតទឹក ពីលើស្ពាននោះបានជួបជុំមិត្តភក្កិផឹកស៊ីនៅសួនច្បារសុខារួចក៏បាត់ខ្លួនពីវង់ផឹកស៊ីតែម្ដង។ កន្លងមកនារីសង្ស័យតែងតែឈ្លោះប្រកែកគ្នាជាមួយសង្សារ ហើយខ្លួនតែងតែបានណែនាំ កុំឱ្យគិតខ្លីនិងធ្លាប់ត្រូវបាននាំចូលពេទ្យសង្គ្រោះម្ដងដោយសារតែសង្សារគប់កង្ហាត្រូវ។ មុនកើតហេតុនារីដែលបាត់ខ្លួនរូបនោះបានឆាតទៅកាន់ខ្លួនដោយពាក្យបណ្ដាំផ្ញើថា (សុំទោសណាអ្នកល្អពេកហើយ អរគុណណាពេលវេលាល្អល្អ ចាំមើលព័ត៌មានទៅ ទៅហើយ សុំទោស)។ពេលមកដល់លើស្ពានឃើញតែកាបូបនិងស្បែកជើងទើបផ្អើលឆោឡោសង្ស័យថាលោតទឹកស្ពាន។

នារីដែលគេសង្ស័យថាលោតទឹកស្ពាននោះមានឈ្មោះក្នុង facebookថា Mak ya Bee អាយុ ២៦ឆ្នាំមានស្រុកកំណើតនៅឯខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅផ្ទះជួលម្ដុំសណ្ឋាគារសុខា។

ករណីសង្ស័យនារីរូបស្រស់លោតទឹកស្ពានបញ្ចប់ជីវិតដោយសាវិបត្តិស្នែហានេះកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2021 នៅលើស្ពានជ្រោយចង្វាមិត្តភាព កម្ពុជាជប៉ុនក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

មិត្តរបស់នារីរងគ្រោះដែលបាត់ខ្លួន

អត្ថបទ៖ភ្នាក់ងាររាជធានី

Share.