នៅថ្ងៃទី៦ខែឧសភានេះ អ្នកជំងឺកូវីដ១៩ដែលមានជាសះស្បើយមានចំនួនច្រើនជាង​ករណី ឆ្លងថ្មី។

យោងតាមក្រសួងសុខាភិបាល មានអ្នកជំងឺកូវីដ១៩រហូតដល់៧៣៩នាក់បានសះជាឡើងវិញ និងមានអ្នកឆ្លងថ្មីចំនួន៦៥០នាក់។ ក្នុងនោះក៏មានអ្នកជំងឺ៤នាក់បន្ថែមទៀតបានបាត់បង់ជីវិត។

គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៦២១នាក់ ជាសះស្បើយ ៦៨៤៣នាក់ និងមានអ្នកបាត់បង់ជីវិត១១៤នាក់៕

Share.