អ្នក​គាំទ្រ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​របស់​កញ្ញា​ ពក ស្រីល័ក្ខ ក្រោយ​ពេល​មាន​រូបភាព​គេង​លើ​គ្រែ​ពេទ្យ​និង​បន្តោង​សេរ៉ូម​​របស់​កញ្ញា​ត្រូវ​បាន​គណនី​ហ្វេសប៊ុក​មួយ​បង្ហោះ​និង​ Tag ឱ្យ​កញ្ញា​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ​កាល​ពី​​ម៉ោង​៨​ព្រឹក​​ នៅ​ក្នុង​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​។

កញ្ញា ពក ស្រីល័ក្ខ អតីត​ជ័យ​លាភី​ Miss Grand Cambodia 2021 Top10 និង​ជា​បេក្ខនារី​ Miss Universe 2021 ខណៈ​នេះ​បាន​ធូរ​ស្រាល​បន្តិច​ហើយ​ ដោយ​សាមី​ខ្លួន​បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​កញ្ញា​ថា​​ កញ្ញា​ឈឺ​​ «ពោះវៀងដុះខ្នែង» ប៉ុន្តែ​អាការៈ​ពេល​នេះ​បាន​ធូរ​ស្រាល​ហើយ​។

បន្ទាប់​ពី​បាន​ដឹង​ពី​អាការៈ​ជំងឺ​របស់​ស្រីស្អាតសំបុរ​ស្រអែម​រូប​នេះ​រួច អ្នក​គាំទ្រ​របស់​កញ្ញា​ បាន​ចូល​មក​ជូនពរ​ឱ្យ​កញ្ញា​ឆាប់​ជា​ពី​ជំងឺ​ និង​ឆាប់​បាន​វិល​ត្រលប់​មក​បំពេញ​ការងារ​វិញ​យ៉ាង​ឆាប់​រហ័ស​។

សារព័ត៌មាន​ត្រយង​ សូម​ជូន​ពរ​ឱ្យ​ កញ្ញា​ ពក ស្រីល័ក្ខ ឆាប់​ជា​ពីជំងឺ​ «ពោះ​វៀន​ដុះ​ខ្នែង» និង​មាន​សុខភាព​ល្អ​ឡើងវិញ​៕

Telegram-Troryorng

Share.