• ជិះល្មើសច្បាប់​ហើយ​ បុរសម្នាក់ជេរប្រមាថ និងប្រើហិង្សាដាក់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍
  • ឪពុក ម្ដាយ​ ចេញមុខ​សុំទោសសមត្ថកិច្ច​ជាសាធារណៈ
  • ឧត្តមសេនីយនេត សាវឿន ចេញបញ្ជា​ឲ្យ​តាម​ចាប់​ជនសង្ស័យ​ជេរប្រមាថ និងប្រើហិង្សាដាក់សមត្ថកិច្ច
  • ចៅក្រមស៊ើបសួរសាលាដំបូងសម្រេឃុំខ្លួន អ្នកជេរប្រមាថនគរបាលចរាចរណ៍ ទៅព្រៃ ស

សូមចុចអាន៖ បុរសម្នាក់ជិះម៉ូតូល្មើសច្បាប់ចរាចរណ៍ហើយដេញវាយនគរបាលផ្អើលអ្នកដំណើរតាមផ្លូវ

អំពីដំណើររឿង​បុរសម្នាក់ ​ជិះច្បាប់​ចរាចរណ៍ ហើយ​ជេរប្រមាថ និងប្រើហិង្សា​ដាក់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍

កាលពីរសៀលថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បុរសម្នាក់​បាន​ជិះ​ម៉ូតូ​​បញ្ច្រាស​ទិ​ស​ ពេល​ឃើញ​សមត្ថកិច្ច​ក៏ដួល​នៅតាម​ផ្លូវ​២១៧ ក្រោម​ស្ពាន​អាកស​ស្ទឹងមានជ័យ​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ។ ពេល​ឃើញ​ដូចនោះ​សមត្ថកិច្ច​សួរ​នាំ​ ហើយ​បុរស​នោះ​ក៏បាន​​បញ្ចេញ​កំហឹង​ស្ទុះ​ទៅវាយ​នគរបាល​ ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​បង្ក​ឲ្យ​មាន​ការ​ភ្ជាក់​ផ្អើល។​ បុរស​ខាង​លើ​នេះ ​បាន​ចោទ​នគរបាល​ថា ពេល​ខ្លួន​ជិះ​ម៉ូតូ​ដួល​បាន​ស្រែកថា​ចោរៗ។​ បុរស​ដដែល​នោះ បាន​ស្ទុះ​ចុះឡើង​ម្ដង​ហើយ​ម្ដង​ទៀត ​វាយ​ទៅ​លើ​សមត្ថកិច្ច​។​

ទន្ទឹមនឹងនេះ ​ក៏បាន​បង្ហាញ​កាយវិកាច្រង៉េងច្រង៉ាង​ ហើយ​ចង្អុល​មុខសមត្ថកិច្ច​​ និងប្រើប្រាស់​ពាក្យ​មិនសមរម្យ​ ​ទៅ​លើអ្នកអនុវត្តច្បាប់។​ តែកម្លាំង​សមត្ថកិច្ច​មិនបាន​តបត​អ្វីឡើយ​ ប៉ុន្ដែ​ក្រោយមក​ក៏ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជធានីភ្នំពេញ​ ដើម្បីចាត់ការ​តាមនីតិវិធី។

  • ឪពុក ម្ដាយ​ ចេញមុខ​សុំទោសសមត្ថកិច្ច​ជាសាធារណៈ

ក្រោយសំណុំរឿងស្ងប់បន្ដិច​ គេក៏ឃើញវីដេអូ​ ឪពុកម្ដាយ​ ជនសង្ស័យ​ខាង​លើ​ បាន​ចេញមុខសុំទោស​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ដែល​សមត្ថកិច្ច​រង​អំពើមិនសមរម្យ​ ពី​កូន​របស់ខ្លួន។​

  • ឧត្តមសេនីយនេត សាវឿន ចេញបញ្ជា​ឲ្យ​តាម​ចាប់​ជនសង្ស័យ​ជេរប្រមាថ និងប្រើហិង្សាដាក់សមត្ថកិច្ច

ប៉ុន្ដែ​រំលងមួយថ្ងៃ​ នាយឧត្តមសេនីយ៍​ នេត សាវឿន​ អគ្គស្នងការនគរបាល​ជាតិ មិន​បាន​ឲ្យ​រឿង​នេះចប់​ឡើង ដោយ​​បានចេញ​បញ្ជា​ឲ្យ​នគរបាល​រាជធានីភ្នំពេញ​ ត្រូវ​ស្រាវជ្រាវ​ជាបន្ទាន់​ តាម​ចាប់​ខ្លួន​បុគ្គល​ម្នាក់ដែល​បាន​ល្មើស​ចរាចរណ៍​ ហើយ​ជេរប្រមាថ​មាក់ងាយ​ មន្រ្តីនគរបាល​ចរាចរណ៍​ ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ នៅគោលដៅ​ស្ពាន​អាកាសស្ទឹងមានជ័យ​ ដើម្បីបញ្ជូន​ទៅតុលាការ។

សារសំឡេង​ដែល​បាន​ចែកចាយ​តៗគ្នា កាលពីថ្ងៃទី​២៦ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ នេត សាវឿន បាន​សង្កត់ធ្ងន់ថា​ ករណីយុវជន​ម្នាក់​រក​វាយ​នគរបាល​ចរាចរណ៍​ជើងគោក​នៅចំណុចគោលដៅ ក្រោម​ស្ពាន​អាកាសស្ទឹងមានជ័យនោះ គឺស្នងការនគរបាល​រាជធានី ខេត្ត ត្រូវ​ដក​បទពិសោធន៍​ ជាបន្ទាន់។​

«ឯកឧត្តម ហ៊ឹម យ៉ាន ជានាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយ មានករណីកើតឡើង មាក់ងាយ មើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាព្វកិច្ចនៅលើដងផ្លូវសាធារណៈ មានបញ្ហាហ្នឹងភ្លាម ហើយអន្ដរាគមន៍ដាក់ខ្នោះភ្លាមត្រូវយកមកប៉ុសិ៍ត អត់មានឈ្លោះ អត់មានប្រកែកយើងត្រូវប្ដឹងទៅតុលាការពីបទរារាំងបំផ្លាញកិច្ចការរបស់យើង មាក់ងាយ មើលថោក កងកម្លាំង ។ រឿងនេះភ្នំពេញ ត្រូវរៀបចំឯកសារទៅតុលាការ ហើយដកពិសោធន៍កម្លាំងចរាចរណ៍ទូទាំងប្រទេស ដកពិសោធន៍ឲ្យខ្ញុំ ឲ្យបាន កុំឈ្លោះនៅផ្លូវ អន្ដរាគមន៍ ត្រូវត្រៀមជាស្រេច ដើម្បីជួយតាមគ្រប់គោលដៅ»។ នេះជាការ​លើកឡើង​ពី​ ឧត្តមសេនីយ៍​ នេត សាវឿន។​

សំណុំរឿង​ក្ដៅគគុក​មួយ​នេះ ក្រោយពីមានបទបញ្ជា សមត្ថកិច្ចបាន​ធ្វើ​ការ​ស្រាវជ្រាវ និង​ចាប់​ជនសង្ស័យ​បាន​ នៅស្ដុបផ្សារ​ដើម​គរ ស្ថិត​នៅក្នុងខណ្ឌទួល​គោក កាលពិថ្ងៃទី​២៦ ខែកក្កដា ២០២១។

ក្រោយពីសមត្ថកិច្ច​ធ្វើ​ការ​សាកសួរ ក៏បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់តុលាការ ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ បើក​ការ​ស៊ើបសួរនិង​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ ។ នេះ​បើ​យោង​តាម​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាល​រសៀល​ថ្ងៃ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ។

ក្រោយសាកសួរ តំណាងអយ្យការ​បាន​ចោទប្រកាន់​ពីបទ​រារាំង ឬប្រើប្រាស់​មធ្យោបាយ​ណាមួយ​ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរសាធារណៈ។ បទ​ហិង្សា​ដោយ​ចេតនា​ បទ​ប្រមាថ​ និងប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​​​ តាមមាត្រា​៧៦ និងមាត្រា៨០ នៃច្បាប់​ស្ដីពីចរាចរណ៍​ផ្លូវ​គោក​ និងមាត្រា​ ២១៧​ មាត្រា​ ៥០២​ និងមាត្រា​៥០៣ នៃក្រហមព្រហ្មទណ្ឌ។​

  • ចៅក្រមស៊ើបសួរសាលាដំបូងសម្រេឃុំខ្លួន អ្នកជេរប្រមាថនគរបាលចរាចរណ៍ ទៅព្រៃ ស

បន្ទាប់​ពី​តំណាង​អយ្យការ​អមសាលាដំបូង​ បញ្ចប់​ការ​ស៊ើបសួរ​ និង​ចោទប្រកាន់​លើ​ជនសង្ស័យ​ជាផ្លូវការ សំណុំរឿង​បានបញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរសាលាដំបូង កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា។ ទីបំផុត​ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានីភ្នំពេញ បាន​សម្រេច​ចេញដីកាឃុំខ្លួន​យុវជន​ម្នាក់​ ឈ្មោះ យឹង វណ្ណដា អាយុ​២៧​ឆ្នាំ ​មានរ​បរជា​សន្តិសុខ​ឯកជន ដោយ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ព្រៃស នៅថ្ងៃដដែល។​

ការចោទប្រកាន់លើជនសង្ស័យចំនួន ៤ទៅ៥ បទល្មើសខាងលើនេះ មានបទល្មើសតែមួយ គឺអំពើហិ.ង្សាដោយចេតនាលើអ្នកដទៃ តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពី២លានទៅ៦លានរៀល ក្រៅពីនេះជាបទស្មើតូចតាច។ យ៉ាងណាមិញ​ ជនជាប់ចោទ​ត្រូវបាន​សម្រេច​​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន រង់ចាំបើកសវនាការ​ផ្ដន្ទាទោស​តាមច្បាប់​៕​

Share.