«សារព័ត៌មានត្រយង»​និង​«ក្លិប​បាល់ទាត់​វិសាខា» សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បាន​ចុះ​អនុសារណៈ​យោគ​យល់​គ្នា​ (MOU) ដើម្បី​​ធ្វើ​ជា​ដៃ​គូ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​​កីឡា​នៅ​កម្ពុជា ឱ្យ​កាន់​តែ​ទូលំទូលាយ​ទៅ​កាន់​សាធារណជន ទាំង​ក្នុង​ប្រទេស ក្នុង​តំបន់​និង​សកលលោក។

ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​នៅ​​កីឡដ្ឋាន​វិសាខា នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​មាន​លោកស្រី ហេង សុខនី នាយិកា​ផ្នែក​ទីផ្សារ​ លោក ម៉ុក សុធា នាយក​ផ្នែក​លក់ និង​លោក ម៉ឺន រស្មី នាយក ផ្នែក​កីឡា តំណាង​សារព័ត៌មាន​ត្រយង។ ចំណែក​ភាគី​ខាង​ក្លិប​បាល់ទាត់​វិសាខា វិញ​មាន លោកជំទាវ នូ សុវត្ថិ ចាន់វល័ក្ខ ជា​អនុប្រធាន​ក្លិប និង​កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកា​របស់​ក្លិប​​។

កិច្ច​ព្រមព្រៀង​​រវាង​សារព័ត៌មាន​និង​ក្លិប​បាល់ទាត់​អាជីព​នេះ ដោយ​ធ្វើកិច្ច​​សហ​ប្រ​តិបត្តិ​ការ​ជា​មួយ​គ្នា ក្នុង​ការ​ផ្សព្វផ្សាយព័ត៌មាន និង​ការ​ផ្សាយ​បន្ដ​ផ្ទាល់​ផ្សេងៗ ទាក់​ទង​នឹងកីឡាបាល់ទាត់ និង​កម្មវិធី​ផ្សេងៗ ដែល​រៀបចំ​ដោយ​​ក្លិប​វិសាខា។ ភាគី​ទាំង​២ រំពឹង​ថា​ក្រោមកិច្ចសហប្រតិបត្តិការ នៃ​អនុស្សា​រណៈ​យោគ​យល់​គ្នានេះ នឹង​ជួយពង្រីកនូវវិសាលភាពព័ត៌មាន​កីឡាបាល់​ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត៕

Telegram-Troryorng
Share.