តាមរយៈ​មហោស្រព​រូប​ថត​ភ្នំពេញ ២០២១ លើក​ទី១២ នេះ គឺ​បានចាប់ផ្ដើម​ដាក់តាំង​ពិព័រណ៍​ស្នាដៃ​រូបថត​តាំងពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រោម​ការគោរព​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល។ មហាជន​អាច​អ​ញ្ញើញ​ទៅ​ទស្សនា​ស្នាដៃ​រូបថត​របស់​សិល្បករ​អាស៊ី និង​អ៊ឺរ៉ុប បាន​នៅ​ទីតាំងសំខាន់ៗទាំង៣ រួមមាន វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង នៅ​ម​ជ្ឍ​ម​ណ្ឌុ​ល​បុប្ផា​ណា និង​នៅលើ​ជញ្ជាំង​របស់​ស្ថានទូត​បារាំង។

ដោយឡែក​នៅក្នុង​ឆ្នាំនេះ មាន៤ពិព័រណ៍ធំៗ ដែល​បាន​ដាក់តាំង​បង្ហាញជូន​សាធារណៈជន នៅក្នុង​នោះ​មាន​សិល្បករ​ខ្មែរ​ចំនួន ២រូប ត្រូវបាន​សម្រិតសម្រាំង​ជ្រើសរើស​ស្នាដៃ​ជាពិសេស។

១.សិល្បករ យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ីម បង្ហាញ​ស្នាដៃ​អំពី«ទិដ្ឋភាព​រង្វង់​មូល»

សិល្បករ​មាន​អាយុ២៨ឆ្នាំ មកពី​ខេត្តកំពង់ចាម គឺជា​ម្ចាស់​ស្នាដៃ​រូបថត «រង្វង់​មូល ២០២០-២០២១»។ លោក​បានបង្ហាញ​ទស្សនៈ​នៃ​បង្កើត​ស្នាដៃ​នេះ​ថា លោក​ចង់ឱ្យ​មហាជន​អ្នកទស្សនា​និង​បានឃើញ​ពី​ភាព​មមាញឹក​នៃរ​វង់​មូល។  រូបថត​របស់​លោកមា​ន​ចំនួន១៤ផ្ទាំង ត្រូវបាន​ជ្រើសឱ្យ​តាំង​បង្ហាញ​ក្នុង​មហោស្រប​រូបថត​ភ្នំពេញ២០២១នេះ។ លោក​បាន​បន្ដថា អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ លោក​បាន​ចំណាយពេល​ផ្ទាល់ខ្លួន ទៅ​ចុះ​ថត​រូបភាព​រង្វង់​មូល​នៅក្នុង​រាជធានី​ភ្នំពេញ។ រូបភាព​របស់លោក​មិន​ត្រឹមតែ​បង្ហាញ​ពី​ទិដ្ឋភាព​ពីលើ​អាកាស​នោះទេ តែ​វា​ក៏បាន​បង្កប់​អត្ថន័យ​ពី​ការអភិវឌ្ឍន៍ និង​សុខសន្តិភាព​របស់​ប្រទេស។ លោក​បញ្ជាក់ថា រង្វង់​មូល​មិនមែន​តែ​ជា​កន្លែង​ទីប្រជុំជន​នោះទេ ក៏ប៉ុន្ដែ​រចនាបទ​រប​ស់​រង្វង់​មូល ក៏បាន​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​មាន​ទម្រង់​លក្ខណៈប្លែកខុសៗពីគ្នា។

២.សិល្បការិនី ឃ្លឹង បុណ្យ​រាជ្យ បង្ហាញ​ស្នាដៃ​អំពី«ស​ម្រោ​ល​ឪពុក​ខ្ញុំ»

កញ្ញា ឃ្លឹង បុណ្យ​រាជ្យ បាន​ជួប​រឿង​អកុសល​មុន​កញ្ញា​បាន​តាំង​បង្ហាញ​ស្នាដៃ។ យុវ​វ​តី​មកពី​ខេត្តបាត់ដំបង មាន​វ័យ២៦ឆ្នាំ លើ​យក​ស្នាដៃ​រូបថត​ក្រោម​ចំណងជើង​ថា «ស្រមោល​ឱ​ពុក​របស់ខ្ញុំ ២០២០»។ សិល្បការិនី​រូបនេះ បាន​ជួប​រឿង​អកុសល​ដោយសារ​ឪពុក​បាន​អ​និ​ជ្ជ​កម្ម​ដោយសារ​ជំងឺ​គ្រាប់​ឈាម កាលពី​កញ្ញា​បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​បាន២សប្តាហ៍។ រឿងរ៉ាវ​សោ​គស​ង្រែ​ង​នេះ បាន​បន្សល់ទុក​នូវ​ស្នាម​ដាន​អតីតកាល​ជាប់​ជា​ស្រមោល​តាម​អន្ទោល​ប្រាណ​របស់​កញ្ញា។ កញ្ញា​បាន​យក​សម្លៀកបំពាក់​របស់​ឪពុក​នាង មក​ស្លៀក​សម្ដែង​ជា​តួអង្គ​ឪពុក ហើយ​បាន​ចុះ​ថត​គ្រប់​ទីកន្លែង​ដែល​ឪពុក​របស់​កញ្ញា បាន​នាំ​កញ្ញា​ទៅគ្រប់​ទីកន្លែង។ អនុស្សាវរីយ៍ចាស់ៗ នៅតែ​បន្ដ​ដិតដាម​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់​កញ្ញា ឃ្លឹង បុណ្យ​រាជ្យ ជានិច្ច៕

Share.