ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក​សម្រាប់​ក្លិប​អាជីព​ FIFA Club World Cup 2021 បាន​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​រួចរាល់​ហើយ ខណៈ​ក្រុម​បាល់ទាត់ Chelsea ម្ចាស់​ជើងឯក​ទ្វីប​អឺរ៉ុប UEFA Champion League អង្គុយចាំ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ។

អត្ថបទពាក់ព័ន្ធ៖អារ៉ាប់រួម ចូលខ្លួនមកធ្វើជាម្ចាស់ផ្ទះ FIFA Club World Cup 2021 ជំនួសជប៉ុន

ការ​ប្រកួត​នេះ​គឺ​យក​ក្រុម​ខ្លាំង​ៗ​ដែល​ជា​ជើង​ឯក​ប្រចាំ​ទ្វីប​នីមួយៗ​ចូលរួម​ប្រកួត​ដោយ​ក្នុង​នោះ៖
-ម្ចាស់​ផ្ទះ៖ Al Jazira ម្ចាស់​ជើង​ឯក​លីគ​កំពូល​អារ៉ាប់រួម ( 2020–21 UAE Pro League)
-ទ្វីបអូសេអានី (OFC)៖ Auckaland City របស់​នូវែលហ្សេឡង់ (សហព័ន្ធ​បាល់ទាត់​ទ្វីបអូសេអានី បញ្ជូន​ឈ្មោះមក​ចូលរួម)
-ទ្វីប​អាមេរិកខាងជើង (CONCACAF)៖ Monterrey របស់​ម៉ិចស៊ីកូ ម្ចាស់​ជើង​ឯក​ពាន 2021 CONCACAF Champions League
-ទ្វីបអាមេរិកខាងត្បូង (CONMEBOL)៖ Palmeiras របស់​ប្រេស៊ីល ម្ចាស់​ជើង​ឯក2021 Copa Libertadores
-ទ្វីប​អាស៊ី (AFC)៖ Al Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ម្ចាស់​ជើង​ឯក 2021 AFC Champions League
-ទ្វីប​អាហ្វ្រិក (CAF)៖ Al Ahly របស់​អេហ្ស៊ីប ម្ចាស់​ជើង​ឯក 2020–21 CAF Champions League
-ទ្វីប​អឺរ៉ុប (UEFA)៖ Chelsea របស់​អង់គ្លេស ម្ចាស់​ជើង​ឯក 2020–21 UEFA Champions League

អត្ថបទពាក់ព័ន្ធ៖រឿង​៤​យ៉ាង ដែល Chelsea ទទួល​បាន​ក្រោយ​ឈ្នះ​ជើង​ឯក UEFA Champion League

កម្មវិធី​ប្រកួតFIFA Club World Cup 2021 មាន៖
ជុំទី១៖

-៣ កុម្ភៈ ២០២២ Al Jazira Vs Auckland City
ជុំទី២៖
-Al Hilal Vs អ្នក​ឈ្នះ​ជុំទី១ (ប្រកួត​ទី១)
-Al Ahly Vs Monterrey (ប្រកួត​ទី២)
វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ
-អ្នក​ឈ្នះ​ប្រកួត​ទី១ Vs Chelsea
-Palmeiras Vs អ្នក​ឈ្នះ​ប្រកួត​ទី២
វគ្គ​ផ្ដាច់ព្រ័ត្រ
-អ្នក​ឈ្នះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​២​ក្រុម​ជួប​គ្នា

អត្ថបទពាក់ព័ន្ធ៖ក្លិប Al Hilal ក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់ AFC Champions League 2021 (មានវីដេអូ)

តាម​ផែនការ​​ការ​ប្រកួត​​ពានរង្វាន់ FIFA Club World Cup 2021នេះ​ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៣ ដល់​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ទីក្រុង​ឌូប៉ៃ ប្រទេស​អារ៉ាប់រួម បន្ទាប់​ពី​ជប៉ុន ប្រកាស​ដក​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្រោយ​រងផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​កូវីដ-១៩។

អត្ថបទពាក់ព័ន្ធ៖ក្រុម Al Ahly ឈ្នះ​ពាន Champion League ទ្វីប​អាហ្វ្រិក និង​ទទួល​កៅអី FIFA Club World Cup

ពានរង្វាន់ FIFA Club World Cup រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​២០០០ ដោយ​ប្រកួត​រាល់១ឆ្នាំ​ម្តង ស្រប​ពេល​ដែល​ក្រុម​ Real Madrid របស់​អេស្ប៉ាញ ឈ្នះ​បាន​៤លើក ច្រើន​ជាង​គេ ហើយ​ក្រុម Barcelona របស់​អេស្ប៉ាញ​ដូចគ្នា​ ឈ្នះ​ជើង​ឯក​បាន​៣លើក។ ក្រុម Corinthians របស់ប្រេស៊ីល ​និង​ក្រុម Bayern Munich របស់​អាល្លឺម៉ង់ ឈ្នះ​បាន​២លើក​ម្នាក់ ស្រប​ពេល​ក្រុម Liverpool របស់​អង់គ្លេស, Sao Paulo របស់​ប្រេស៊ីល, Internacional របស់​ប្រេស៊ីល, AC Milan របស់​អ៊ីតាលី, Man United របស់​អង់គ្លេស, Inter Milan របស់​អ៊ីតាលី ឈ្នះ​ជើង​ឯក​បាន​ម្នាក់១លើក៕

Telegram-Troryorng
Share.