ការបញ្ជាទិញរបស់របរអនឡាញត្រូវបានគេមើលឃើញថា ហាក់កំពុងមាននិន្នាការកើនឡើង​ ពិសេសក្នុងដំណាក់កាលដែលមានការបែងចែកភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅក្នុង រាជធានីភ្នំពេញក៏ដូចជានៅក្នុងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។

ទាក់ទងទៅនឹងការបញ្ជាទិញ តាមអនឡាញ នេះ អាជ្ញាធរព្រមានថា ក៏ជាមានហានិភ័យ នូវការឆ្លងជំងឺកូវីដ១៩ ផងដែរ។

លោក នួន ផារ័ត្ន អភិបាលរង សាលារាជធានីភ្នំពេញ បានលើកឡើងក្នុង សន្និសីទសារព័ត៌មាន នៅព្រឹកនេះថា ការកុម្មង់ តាមអនឡាញមាន ការហ្វេរ តែគជ់និងសម្ភារមួយចំនួនទៀតនោះ ក៏អាចបណ្តាលឲ្យមានការរឆ្លងកូវីដ១៩ ដែរដូចជាឆ្លងតាមលុយនិងសម្ភារជាដើម។

ជាមួយគ្នានោះដែរ អ្នកដែលដឹកយកមកឲ្យ នោះគួរគិតពីសុវត្ថិភាពផងដែរព្រោះថា គេមិនអាចមើលឃើញមេរោគកូវីដ១៩ បាននោះឡើយ៕

Share.