បន្ទាប់​បាន​ដើរ​បង្ហាញ​ឈុត​តំណាង​ជាតិ «ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» នៅលើ​វេទិកា​ប្រកួត​បវរ​កញ្ញាឯក Miss Grand International 2021 បវរកញ្ញា ប៉ូ គីម​ថេ​ង​សុ​ត​ធីតា Miss Grand Cambodia 2021 បានធ្វើឱ្យ​បងប្អូន​អ្នកគាំទ្រ​ខ្មែរ​ជាច្រើន​នាក់មានក្ដី​រំពឹង និង​មោទនភាព​ចំពោះ​កញ្ញា​យ៉ាងខ្លាំង។

នៅពេល​ចប់​កម្មវិធី កញ្ញា ប៉ូ គីម​ថេ​ង​សុ​ត​ធីតា បាន​សម្រក់​ទឹកភ្នែក​ដោយ​បង្ហាញ​ក្ដីរំភើប​ថា នាង​ស្រក់​ទឹកភ្នែក​ព្រោះ​ពាក្យ​មួយ​ឃ្លា​ថា Angkor Wat is belong to Cambodia មានន័យថា អង្គរវត្ត​ជា​របស់​កម្ពុជា។

យ៉ាងណាមិញ វេទិកា​ដើរ​បង្ហាញ​ម៉ូដ​ឈុត​តំណាង​ជាតិ​របស់​បណ្ដា​ប្រទេសនីមួយៗបានបញ្ចប់​យប់មិញ​នេះ តែ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Miss Grand International បានប្រកាស​ជា​ផ្លូវការ​នូវ​ការចូលរួម​បោះឆ្នោត​ចំពោះ​ឈុត​តំណាង​ជាតិ​ចំនួន២០ឈុត ដែល​តម្រូវឱ្យ​ឈ្នះ​ការបោះឆ្នោត​ដោយ​មហាជន​ចំនួន ១០ឈុត និង​ឈ្នះ​ដោយ​ការ​កាត់សេចក្ដី​របស់​គ​ណៈ​កម្ម​ការប្រកួត​ចំនួន១០ឈុត។ ដើម្បី​បោះឆ្នោតឱ្យ​ឈុត​តំណាង​ជាតិ «ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» គឺ​ត្រូវគោរព​តាម​លក្ខន្តិកៈ​ចំនួន២ គឺ​ទី១-បោះឆ្នោត​តាមរយៈ 𝗙𝗔𝗖𝗘𝗕𝗢𝗢𝗞 ៖ 1 Like  ស្មើ 1 ពិន្ទុ   1 Share ស្មើ 2 ពិន្ទុ និង​លក្ខខណ្ឌ​ទី២បោះឆ្នោត​តាមរយៈ 𝗜𝗡𝗦𝗧𝗔𝗚𝗥𝗔𝗠 ៖ 1 Like ស្មើ 10 ពិន្ទុ។ ក្នុងការបោះឆ្នោតនៅលើ Instagram ដំបូង​អ្នកចូលរួម​បោះឆ្នោត​ទាំងអស់ ត្រូវ​ចូលទៅ 𝙁𝙊𝙇𝙇𝙊𝙒 គណនី Instagram MGI ( Miss Grand International ) ជាមុនសិន។

សូមបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​ឱ្យ​ឈុត​តំណាង​ជាតិ «ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» ដែល​គ្រង​ដោយ​បវរកញ្ញា ប៉ូ គីម​ថេ​ង​សុ​ត​ធីតា  Miss Grand Cambodia 2021 នឹង​ចាប់ផ្ដើមពីពេលនេះ​តទៅ រហូត​បញ្ចប់​បិទ​ការបោះឆ្នោត​នៅ​ថ្ងៃទី ២ ខែធ្នូ វេលា​ម៉ោង ១២ ថ្ងៃត្រង់ (ម៉ោង​ក្នុងប្រទេស​ថៃ)។ ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម អ្នក​ទាំងអស់គ្នា​ចូលទៅ​កាន់ 𝗙𝗔𝗖𝗘𝗕𝗢𝗢𝗞 Miss Grand International ៕

Share.