ដូច​មហាជន​ខ្លះ​បាន​ស្គា​ល់ពី​តារា​បង្ហាញ​ម៉ូដ​ស្រី អ្នកនាង ប្រាសាទ ដា​វីន ដែល​ធ្លាប់​បាត់​មុខ​ពី​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ តារា​ស្រី​រូបនេះ​ធ្លាប់បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​អូស្ត្រាលី​ជាមួយ​ស្វាមី និង​មាន​កូនស្រី​ម្នាក់ ដោយ​សាង​គ្រួសារ​នៅ​ទីនោះ​យ៉ាង​មាន​សេចក្ដី​ក្ដី​សុខ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទើប​គេ​បានឃើញ​តារា​ម៉ូ​ដែល​រូបនេះប្រើជីវិតរស់នៅក្នុងប្រទេសកម្ពុជា តែ​នាង​មិនបាន​ចូល​សម្ដែង ឬ​ប្រឡូក​សិល្បៈ​ដូច​មុន​ទៀតហើយ។ ប្រាសាទ ដា​វីន តែងតែ​បង្ហាញខ្លួន​ក្នុង​ការថត​សម្អាង ថត​ហ្វេ​សសិន និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជាដើម។ បើទោះបីជា​មានកូន​ហើយក៏​ដោយ តែ​តារា​ស្រី​រូបនេះ នៅតែ​ថែរក្សា​សម្រស់ និង​រូបរាង​បាន​ស្អាត​ដ​ដែរ ពោលគឺ​មិន​ចាញ់​តារា​ម៉ូ​ឌែ​លផ្សេងៗឡើយ។

ថ្មីៗនេះ អ្នកនាង ប្រាសាទ ដា​វីន បាន​បង្ហោះ​រូប​នៅ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជាច្រើន​សន្លឹក ដែល​មើលឃើញថា នាង​តែងខ្លួន​ជា​តួអង្គ Avatar រហូត​ធ្វើឱ្យ​អ្នកគាំទ្រ​ចំណាំ​សឹង​មិនបាន នឹកស្មាន​តែ​ជា​តួ​ហូលីវូដ។ បើតាម​ការអះអាង​រប​ស់​អ្នក​ផាត់មុខ លោក Vart Van បាន​រៀ​រាប់​ថា លោក​បាន​ចំណាយពេល៤ ទៅ៥ម៉ោង​ដើម្បី​ផាត់ និង​គូ​មុខ​ឱ្យ​តារា​ស្រី ប្រាសាទ ដា​វីន មើលទៅ​ដូច​តួអង្គ Avatar។ លោក​ថា មិន​ត្រឹមតែ​ការ​ផាត់មុខ​នោះទេ សូម្បីតែ​គ្រឿង​តុបតែង​កាយ ក៏​លោក​រចនា​ថ្មី​ដោយ​ខ្លួន​លោក​ដែរ។

ការបង្ហាញ​ស្នាដៃ​នេះ ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​នាក់ Comment កោតសរសើរ​មិន​ដាច់​ពី​មាត់​ថា​មាន​ថ្វីដៃ​ល្អ។ ចង់ដឹងថា រូបភាព​អ្នកនាង ប្រាសាទ ដា​វីន ស្រស់ស្អាត ហើយ​មើលទៅ​ដូច​តួអង្គ Avatar យ៉ាងណា​នោះ ទស្សនា​រូបភាព​ខាងក្រោម​នេះ៖

Share.