សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា រដ្ឋបាលខេត្តមួយចំនួន នៅបន្ដចេញវិធានការ ដាក់បម្រាមអ្នកចូលខេត្តតម្រូវឲ្យធ្វើចត្តាឡីស័ក ដែលវិធានការនេះ ស្មើនឹងបំបែករដ្ឋ និងមិនខុសពីដាក់ឲ្យប្រជាពលរដ្ឋនៅក្នុងទ្រុង ប៉ុន្ដែមិនមែនមានន័យថា មិនឲ្យបន្ដឹងវិធានការទប់ស្កាត់កូវីដ១៩នោះទេ។ «យើងធ្វើការត្រួតពិនិត្យលើតែអ្នកសង្ស័យបានហើយ យើងត្រូវបើកឲ្យគាត់ចេញចូលធម្មតា»។ 

សូមចុចអាន៖ ព្រៃវែង៖ឆ្លងកាត់បានធម្មតា តែបើស្នាក់នៅត្រូវធ្វើចត្តឡីស័កនិងពិនិត្យសំណាក

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយផ្ដល់សិទ្ធិអំណាដល់រដ្ឋបាលខេត្ត រក្សាដាក់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្ដែ រដ្ឋបាលខេត្តខ្លះ បានដាក់វិធានការតឹងរឹងជ្រុល ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជន និងដំណើរការចរន្តសេដ្ឋកិច្ច។ 

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋបាលខេត្តមួយចំនួន ដែលបានដាក់ចេញវិធានការរួចទៅហើយនោះ ត្រូវកែសម្រួលជាបន្ទាន់ ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលបានធម្មតា និងដង្ហើមសេដ្ឋកិច្ច ប៉ុន្ដែត្រូវបន្ដត្រួតពិនិត្យលើអ្នកសង្ស័យអ្នកជំងឺកូវីដ១៩ ឲ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕  

Share.