បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យមានដីព្រៃលិចទឹកតំបន់ប៣ ត្រូវរុករានទន្ទ្រានយកមានផ្ទៃដី5,350ហិកតា និងបង្ក្រាប២ករណីត្រូវបញ្ជូនទៅតុលាការត្រាក់ទ័រ2គ្រឿងកាលពីឆ្នាំ2020កន្លងទៅ ។

លោក ឡុញ វុទ្ធី នាយខ័ណ្ឌរដ្ឋបាលជនផលខេត្តបន្ទាយមានជ័យបានប្រាប់នៅ ថ្ងៃទី01 ខែធ្នូ ឆ្នាំ2021 ថា ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាចេញអ នុក្រិត្យលេខ197 ដើម្បីកំណត់ព្រំដែនតំបន់3បឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យ មានស្រុកព្រះនេត្រព្រះ ឃុំប្រាសាទ ឃុំភ្នំលៀប និងស្រុកមង្គ លបូរី ឃុំសំបួរ ត្រូវបានបោះបង្គោលកំណត់ព្រំដីតំបន់៣ជាបឹងទន្លេសាប ហើយរកឃើញមានការលួចទន្ទ្រានរានយកដីតំបន់៣មានចំនួន 5,3 50 ហិកតា។

លោកបានបញ្ជាក់ថា ក្រោយបោះបង្គោលកំណត់ដីតំបន់3បឹងទន្លេសាបកាលពីឆ្នាំ2010-2011 គឺមាន48បង្គោលមានបោះដោយថ្នាក់ជាតិមានចំនួ ន 26បង្គោល បោះបង្គោលដោយថ្នាក់ខេត្តមានចំនួន22បង្គោលរកឃើញការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់3បឹងទន្លេសាបមានផ្ទៃដី 5,350ហិក តា ក្នុងស្រុកព្រះនេត្រព្រះ មានឃុំប្រាសាទផ្ទៃដី650ហិកតា ឃុំភ្នំលៀបផ្ទៃដី4,700ហិកតា ដែលរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់3ដែលជាជម្រោ កមច្ឆាជាតិត្រូវបានទន្ទ្រានយកមុនការកំណត់ព្រំបង្គោលដីព្រៃលិចទឹក តំបន់ក្នុងភូមិសាស្គ្រ2ស្រុក មានស្រុកបង្គលបូរី និងស្រុកព្រះនេត្រព្រះ។ហើ យកាលពីឆ្នាំ2020 មន្ត្រីជំនាញបានបង្ក្រាបបទល្មើសទន្ទ្រានរានយកដីព្រៃតំបន់3 បឹងទន្លេសាបមាន2ករណី ត្រូវបានបញ្ជូនទៅ តុលាការមានវត្ថុតា ងត្រាក់ទ័រ2គ្រឿងម៉ូតូ1គ្រឿង ក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា ដោយស្ថានភាពទឹកនៅ តំបន់3ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះ នៅ មានទឹកនៅ ឡើយហើយកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត និងមន្ត្រីជំនាញកំពុងតែបោះទីតាំងដើម្បីចាំធ្វើការទប់ស្កាត់ និងបង្រ្កាបផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.