មានករណីខ្យល់បក់បោកខ្លាំងនិងមានភ្លៀងធ្លាក់បណ្តាលឲ្យខូចខាតរោង និងផ្ទះប្រជាពលរដ្ឋចំនួន ១៤ខ្នង ក្នុងខេត្តត្បូងឃ្មុំនៅយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២១នេះ។

ភូមិសាស្ត្រដែលរងការខូចខាតរួមមាន៖

-នៅភូមិបឹងកាង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខូចខាតដួលរលំរោងអាជីវកម្មឡឥដ្ឋចំនួន ០១ខ្នង

-នៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខូចខាតដំបូលនិងជញ្ជាំងផ្ទះចំនួន ០៨ខ្នង

-នៅភូមិជ័យនិគម ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខូចខាតដំបូលផ្ទះចំនួន ០១ខ្នង

-នៅភូមិអូរខ្លូតឃុំត្រមូង ស្រុកមេមត់ ខូចខាតផ្ទះទាំងស្រុងចំនួន ០១ខ្នង

-នៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខូចខាតចំនួន ០៣ខ្នង

យ៉ាងណាក៏ដោយយោងតាមប្រភពអីអាជ្ញាធរបានឲ្យដឹងថា ក្នុងហេតុការណ៍ភ្លៀងខ្យល់ខ្លាំង កាលពីយប់ថ្ងៃទី៥ខែឧសភានេះមិនបានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

Share.