ស្របពេលដែលស្ថានភាពព្យុះភ្លៀង និងខ្យល់កន្រ្តាក់ នឹងកើតឡើងនៅតាមតំបន់ឆ្នេរសមុទ្រនោះ រដ្ឋបាលខេត្តកោះកុង បានរំលឹកឲ្យពលរដ្ឋចូលរួមប្រុងប្រយ័ត្នចំពោះស្ថានភាពនេះ។ជាពិសេស ក្រុមអ្នកនេសាទសូមកុំទាន់ចេញទូកទៅនេសាទ ព្រោះអាចជួបគ្រោះថ្នាក់ជាយថាហេតុបាន។

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានជំរុញឲ្យពលរដ្ឋតាមដានស្តាប់ព័ត៌មានគ្រប់ពេលវេលាអំពីការព្យការណ៍អាកាសធាតុ។

 រីឯអភិបាលក្រុងស្រុក ចាំបាច់ត្រូវត្រៀមលក្ខណៈសម្បត្តិចុះអន្តរាគមន៍ជួយសង្រ្គោះ ពលរដ្ឋ ក្នុងករណីជួបគ្រោះថ្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ដើមឈើរលើងក្រោយពីរងនូវកម្លាំងខ្យល់ព្យុះនៅយប់ថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២១

សូមរំលឹកថានៅយប់ថ្ងៃទី៥ ឧសភាកន្លងទៅនេះ ភ្លៀង ខ្យល់ខ្លាំងបានបណ្តាលឲ្យដើមឈើតូចធំចំនួន៨ដើមបាក់រលំ និង តង់លក់ដូរចំណីអាហារតាមសួរច្បារមុខវិទ្យាល័យកោះកុង ក៏ដូចជានៅកន្លែងអង្គុយកម្សាន្តនៅឆ្នេរកោះយ៉រងការខូចខាតផងដែរ។

ទោះបីយ៉ាងណាគ្រោះធម្មជាតិនេះ មិនបានបង្កឱ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ៕

អត្តបទ៖ សិទ្ធី

កែសម្រួល៖ សំ នឿន

Share.