ថ្មីៗនេះ មហាជន​អ្នកគាំទ្រ​កម្មវិធី​ប្រកួត Miss Grand International 2021 កំពុង​ផ្ដោត​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ  Miss Grand Hong Kong  ដែល​បវរកញ្ញា​រូបនេះ ចូលចិត្ត​បញ្ចេញ​កាយវិការ​បែប​កំប្លុកកំប្លែង ដែល​ចេញពី​ចរិត​ធម្មជាតិ​របស់​នាង ឱ្យ​មហាជន​អស់សំណើច។ បើទោះបីជា​កញ្ញា​ចូលចិត្ត​ធ្វើឱ្យ​អ្នក​ជុំវិញខ្លួនសើចហៀរទឹកភ្នែក ក៏ប៉ុន្ដែ​រូប​សម្រស់​កញ្ញា​ក៏​ស្អាត​មិន​ចាញ់​បេ​ក្ខ​នារីផ្សេងៗទៀត​ដែរ។

តាមរយៈ​ដេ​អូ Live នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Miss Grand International អ្នកគាំទ្រ​ទាំង​ខ្មែរ​និង​អន្ដរជាតិ​បានចាប់អារម្មណ៍​តាំងពី​ការណែនាំ​ខ្លួន​របស់​នាង ទាំង​ក៏​ប្រើ​សម្លេង និង​កាយវិការ គឺ​ធ្វើឱ្យ​គ្រប់គ្នា​ផ្ទុះសំណើច​ដោយ​មិនដឹង​ខ្លួន។ ជាក់ស្ដែង​នៅពេល​នាង​បង្ហាញ​ឈុត​តំណាង​ជាតិ កាយវិការ​ញ៉ាំ​ឌី​ម​សាំ​របស់​នាងធ្វើឱ្យ​បេ​ក្ខ​នារីផ្សេងៗទៀត​ជ្រួលច្របល់ ចោល​ភ្នែក​មក​មើល​នាង​គ្រប់គ្នា ហើយ​គិតថា «តើ​នាង​ដាច់បាយ​មកពីណា បានជា​ញ៉ាំ​ឌី​ម​សាំ​មិន​ឈប់​សោះ​នៅលើ​វេទិកា»។

នាង Zen Yang ជា Miss Grand Hong Kong មកពី​ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង មាន​វ័យ២៨ឆ្នាំ កម្ពស់ ១.៧១ម៉ែត្រ។ នាង​គឺជា​អី​ត​តារា​បង្ហាញ​ម៉ូដ និង​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ពី​សកល​វិទ្យាល័យ Glasgow ក្នុង​ចក្រភព​អង់គ្លេស។ បន្ទាប់ពី​បញ្ចប់​ការសិក្សា នាង​ក៏​ផ្តោតលើ​ជំនាញការ​ ក្លាយជាអ្នកឯកទេស​ទំនាក់ទំនង​ផ្នែក​សិទ្ធិមនុស្ស។

ដោយសារតែ​បវរកញ្ញា​ហុងកុង​នាង Zen Yang ចូលចិត្ត​បង្ក​ភាពសប្បាយ​រីករាយ​ដាក់​អ្នក​ជុំវិញខ្លួន និង​មហាជន​អ្នកគាំទ្រ ប្រសិន​ឆ្នាំនេះ Miss Grand International 2021 ឱ្យ​ពិន្ទុ​សំខាន់​ទៅលើ​ការទំនាក់ទំនង​ល្អ​នោះ អ្នកគាំទ្រ​រំពឹង​គ្រប់គ្នា​ថា Miss Grand Hong Kong រូបនេះ នឹង​ដណ្ដើមបាន​មកុដ Miss Grand International 2021 ជាក់​ជាមិនខាន ។

កុំឱ្យ​ខាត​ពេល​យូរ តោះ​មក​ទស្សនា​វី​ដេ​កាយវិការ​កំប្លែង​របស់​នាង Zen Yang  Miss Grand Hong Kong ៖

https://youtu.be/ghTSVonEZgM
Share.