ឆ្នាំ​នេះ​ចាត់​ទុក​ថា​ជា​ឆ្នាំ​ដំបូង​សម្រាប់​កញ្ញាឯក​ចក្រវាឡ​កម្ពុជា ​ដែល​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​សំណាក់​អ្នក​គាំទ្រ​កម្មវិធី​ប្រកួត​ Miss Universe 2020 មិន​ថា​ធ្វើ​អ្វី​ ឬ ​ក៏​ទៅ​កន្លែង​ណា​សុទ្ធ​តែ​ក្លាយ​ជា​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ចែក​រំលែក​ព្រោងព្រាត​។ យ៉ាង​ណា​មិញ នេះ​មោទកភាព​មួយ​ទៀត​ដែរ ​សម្រាប់​កញ្ញា​ឯក​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​មាន​ IG ​ល្បី​ផ្នែក​ប្រកួត​កញ្ញា​ឯក​ដូច​ជា​ Real_Pageantology បាន​ជ្រើស​បេក្ខនារី​ពី​ប្រទេស​កម្ពុជា​ឱ្យ​បាន​ចូល​ដល់​លំដាប់​ Top5 ផង​ដែរ​។

នេះ​គឹ​ជា​កិត្តិយស​មួយ​ដែល​បេក្ខនារី​កម្ពុជា​គឺ​ជា​កញ្ញាឯក​មក​ពី​តំបន់​អាស៊ី​អាគេ្នយ៍​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​ក្នុង​ជំរើស​៥​រូប ​(Top5) ដែល​មាន​ដូច​ជា​៖

១.កញ្ញា​ឯក​ចក្រវាឡ​ India​

Adline Castelino

២.កញ្ញា​ឯក​ចក្រវាឡ​ Puerto Rico

Estefania Soto Torres

៣. កញ្ញា​ឯក​ចក្រវាឡ​ Australia

Maria Thattil

៤. កញ្ញា​ឯក​ចក្រវាឡ​ Mexico

Andrea Meza

៥. កញ្ញា​ឯក​ចក្រវាឡ​ CAMBODIA

រ៉េត សារីតា

នេះ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​របស់​ Real_Pageantology ប៉ុណ្ណោះ​មិនមែន​ជា​សេចក្ដី​សម្រេច​ជា​ផ្លូវការ​ណាមួយ​របស់​គណៈកម្មការ​ប្រកួត​នោះ​ទេ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ការ​ដែល​កញ្ញា​ រ៉េត សារីតា អាច​ធ្វើ​ឱ្យ​អន្តរជាតិ​ចាប់​អារម្មណ៍​និង​ស្គាល់​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​នោះ​ក៏​ជា​កិត្តិយស​មួយ​ដែរ​សម្រាប់​ជាតិ​។​

សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​៦​ ខែ​ ខែ​ ឧសភា ឆ្នាំ​២០២១​នេះ​ បវរកញ្ញា​ពី​គ្រប់​បណ្ដា​ប្រទេស​​រួម​ទាំង​កញ្ញា​ រ៉េត សារីតា​ បាន​​​ទៅ​ដល់​សណ្ឋាគារ​ Hard Rock Hotel & Casino ដែល​ជា​កន្លែង​រៀបចំ​ការ​ប្រកួត​នេះ​ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួត​ហើយ​៕

Share.